ក្រុមហ៊ុនលីគកំពូលកម្ពុជា (Cambodian Premier League) បាន​បង្ហាញ​បញ្ជីជ័យលាភី និងចំណាត់ថ្នាក់
ជម្រើសជើងឯកកម្ពុជា លីគទី២ សម្រាប់​រដូវ​កាល​ឆ្នាំ២០២៣/២៤ ដែល​ក្នុង​នោះ​មាន ក្រុម កីឡាករ អ្នកចាំទី រួម​ទាំង​គ្រូបង្វឹក​ផង​ដែរ។

ជ ជីនញូ (Da silva Georgino) របស់ឡាយហ្វខេត្តព្រះសីហនុ

នេះ​កឺជាចំណាត់​ថ្នាក់ក្រុម កីឡាករ គ្រូបង្វឹក នៅលីគទី២កម្ពុជា៖

  • ក្រុមជើងឯក៖ ក្លិបបាល់ទាត់ ឡាយហ្វខេត្តព្រះសីហនុ
  • ក្រុមលេខ២៖ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ
  • ក្រុមលេខ៣៖ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ខ)
  • ក្រុម Fai-Play៖ មជ្ឃមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ
  • កីឡាកររកគ្រាប់ច្រើន៖ នួន បូរី របស់ក្រសួងមហាផ្ទៃ រកបាន ១៣គ្រាប់
  • កីឡាករល្អ អាយុក្រោម២២ឆ្នាំ៖ ភឿក ថាត់ថៃ របស់ វិសាខា (ខ) លេងបាន ១៥២៣នាទី
  • កីឡាករល្អ៖ នួន បូរី របស់ក្រសួងមហាផ្ទៃ លេងបាន ១៤៩១នាទី
  • អ្នចាំទីល្អ៖ ជ ជីនញូ (Da silva Georgino) របស់ឡាយហ្វខេត្តព្រះសីហនុ
  • គ្រូបង្វឹកល្អ៖ លោក គង់ វិច្ឆកា ឡាយហ្វខេត្តព្រះសីហនុ​
នួន បូរី របស់ក្រសួងមហាផ្ទៃ

គួបញ្ជាក់ថា ក្លិប​បាល់ទាត់ Life FC ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ បាន​ឈ្នះ​ជើង​ឯក​ពានរង្វាន់​លីគ​ទី២ កម្ពុជា Cambodian League 2 រដូវកាល​២០២៣-២៤ ក្រោយ​​យក​ឈ្នះ​លើ​គូ​ប្រជែង​ក្លិប​បាល់ទាត់​ក្រសួង​មហាផ្ទៃ ព្រម​ទាំង​កក់កៅអី​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា (Cambodian Premier League) រដូវកាល​២០២៤-២៥ ថែម​ទៀត​ផង៕

Share.