បើនិយាយពីគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទៅវិញទៅមកនៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣/២៤នេះ គឺមានតែជំនួបរវាង បឹងកេត នងភ្នំពេញក្រោន នៅសប្ដាហ៍ទី១០ ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីគ្នា ១០គ្រាប់ច្រើនជាងគេ។

តែមបើងយើងគិតពីការប្រកួតដែលមានការស៊ុតបញ្ចូលទីគ្នាចាប់ពី ៧គ្រាប់ឡើងទៅវិញ គឺមានដល់ ១៥ប្រកួត ឯណ្ណោះ គិតត្រឹមបញ្ចប់សប្ដាហ៍ទី២៦ វគ្គជម្រុះជុំទី៣នេះ។ ដោយឡែកសម្រាប់ក្រុមដែលរកគ្រាប់បានច្រើនគឺ ព្រះខ័នរាជស្វាយរៀង មានចំនួន ៧០គ្រាប់ ខណ:អង្គរថាយហ្គឹ ជាក្រុមរបូតគ្រាប់ច្រើន រហូតដល់ ៧៤គ្រាប់។

នេះគឺជាប្រវត្តិ ១៥ប្រកួត ដែលស៊ុតបញ្ចូលទីគ្នាចាប់ពី ៧គ្រាប់ឡើង៖

១- ព្រៃវែង ៤-៥ ណាហ្គាវើលដ៍ នៅសប្ដាហ៍ទី១ កាលពីថ្ងៃអាទិត្យ ទី៥ ខែសីហា ឆ្នាំ២០២៣
២- ព្រះខ័នរាជស្វាយរៀង ៥-២ អង្គរថាយហ្គឺរ សប្ដាហ៍ទី៥ កាលពីថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣
៣- បឹងកេត ៣-៤ Tiffy Army FC នៅសប្ដាហ៍ទី៦ កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣
៤- ព្រៃវែង ៣-៥ ព្រះខ័នរាជស្វាយរៀង សប្ដាហ៍ទី៧ កាលពីថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០២៣
៥- បឹងកេត ៥-៥ ភ្នំពេញក្រោន នៅសប្ដាហ៍ទី១០ កាលពីថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣
៦- អង្គរថាយហ្គឺរ ១-៧ ព្រះខ័នរាជស្វាយរៀង នៅសប្ដាហ៍ទី១៤ កាលពីថ្ងៃ សៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣
៧- ព្រះខ័រាស្វាយរៀង ៤-៣ វិសាខា នៅសប្ដាហ៍ទី១៥ កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣
៨- គិរីវង់សុខសែនជ័យ ៦-១ ណាហ្គាវើលដ៍ នៅសប្ដាហ៍ទី១៥ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣
៩- អង្គរថាយហ្គឹរ ៣-៤ វិសាខា នៅសប្ដាហ៍ទី១៧ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤
១០- វិសាខា ៦-១ គិរីវង់សុខសែនជ័យ នៅសប្ដាហ៍ទី១៩ កាលពីថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤
១១- ISI ដង្កោសែនជ័យ ៧-១ អង្គរថាយហ្គឺរ នៅសប្ដាហ៍ទី១៩ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤
១២- បឹងកេត ៥-២ អង្គរថាយហ្គឺរ នៅសប្ដាហ៍ទី២០ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤
១៣- ព្រខ័នរាជស្វាយរៀង ៤-៣ ណាហ្គាវើលដ៍ នៅសប្ដាហ៍ទី២១ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៤
១៤- អង្គរថាយហ្គឺរ ២-៥ ព្រៃវែង នៅសប្ដាហ៍ទី២៤ កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤
១៥- Tiffy Army ៥-២ បឹងកេត នៅសប្ដាហ៍ទី២៤ កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤

ក្នុងនោះក្រុមដែលស្ថិតនៅតំបន់ Top 4 កំពូលទាំង ៤ គឺមានតែ ភ្នំពេញក្រោន ប៉ុណ្ណោះ ដែលនឹងមានឱកាសដណ្ដើមតំណែងជើង ឯករដូវកាលនេះ ដោយត្រូវធ្វើដំណើរទៅខេត្តតាកែវជួបគិរីវង់សុខសែនជ័យ ដោយត្រូវកាឈ្នះដាច់ខាត់ ប៉ុន្តែប្រសិនបើ ព្រះខ័នរាជស្វាយរៀង យកឈ្នះ បឹងកេត ហើយ ភ្នំពេញក្រោន ចាញ់ គិរីវង់សុខសែនជ័យ នោះព្រះខ័នរាជស្វាយរៀង នឹងគ្រងតំណែងជើងឯករដូវកាល នេះភ្លាមតែម្ដង។

ដោយឡែកបើនិយាយពីការប្រកួតនៅវគ្គ Top4 វិញគឺមានតែ ៣ប្រកួតប៉ុណ្ណោះ គឺដូចជាការប្រកួតបង្រ្គប់កិច្ច បើទោះបីជាព្រះខ័នរាជស្វាយរៀង ចាញ់ទាំង ៣ប្រកួតនេះ ហើយភ្នំពេញក្រោន ឈ្នះទាំង ៣ប្រកួតជាប់ៗគ្នា ក៏មិនមានពិន្ទុគ្រប់គ្រាន់ ដើម្បីឡើងទៅឈរកំពូលតារាងបានដែរ។

តាមរាងចំណាត់ថ្នាក់ វគ្គជម្រុះជុំទី៣ ត្រឹមសប្ដាហ៍ទី២៦៖

គួរបញ្ជាក់ថា បើរដូវកាលនេះ ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកគឺជាលើកទី៣ ហើយ ដោយចំនួន ២លើកកន្លងមកគឺនៅឆ្នាំ២០១៣ និង ២០១៩ ខណ:ភ្នំពេញក្រោន ឈ្នះចំនួន ៨លើក (2002, 2008, 2010, 2011, 2014, 2015, 2021, 2022) ណាហ្គាវើលចំនួន ៤លើក (2004, 2007, 2009, 2018) បឹងកេត ចំនួន ៤លើក (2012, 2016, 2017, 2020) ខេមរា កីឡា ចំនួន ២លើក (2005, 2006) និងអគ្គស្នងការនគរបាលជាតិ ចំនួន ១លើក ឆ្នាំ២០០០៕

កម្មវិធីប្រកួត ចុងក្រោយវគ្គជម្រុះជុំទី៣ សប្ដាហ៍ទី២៧៖

Share.