កំពង់ស្ពឺ ៖ សង្ឃក្លែងក្លាយចំនួន១៤អង្គ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីដើររ៉ៃអង្គាសបច្ច័យតាមទីសាធារណៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចវត្តត្រពាំងព្នៅ ស្ថិតក្នុងភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនក្លែងបន្លំធ្វើជាព្រះសង្ឃទាំង១៤នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ញឹម គឹម ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត, ទី២ ឈ្មោះ សន ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត , ទី៣ ឈ្មោះ ញឹង សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត , ទី៤ ឈ្មោះ ឆេង ភ័ណ្ឌ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងម្នាស់ ស្រុកដងទង់ ខេត្តកំពត ,ទី៥ ឈ្មោះ ភឹម ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត , ទី៦ ឈ្មោះ ឃុំ រ៉ូត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត , ទី៧ ឈ្មោះ ហន ម៉េងលី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិស្តុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត , ទី៨ ឈ្មោះ ឆាន់ រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត , ទី៩ ឈ្មោះ យាយ សុភារុណ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម , ទី១០ ឈ្មោះច្រាន់ ប៉ាវ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទទុង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត , ទី១១ ឈ្មោះ ញឹន ព្រឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត , ទី១២ ឈ្មោះ ញុន សុខគា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំនៀល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត , ទី១៣ ឈ្មោះញ៉ ជឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិបុស្សញិញ ឃុំកូនសត្វ ស្រុកទឹកឈូរ ខេត្តកំពត , ទី១៤ ឈ្មោះ អុិន ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិតាអៀក ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។

សមត្ថកិច្ចបន្តទៀតថា មុនឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យមួយក្រុម ធ្វើដំណើរតាមរថយន្តស្រារិច មួយគ្រឿង និងម៉ូតូកង់បីមួយគ្រឿង ដល់កន្លែងស្ងាត់ នាំគ្នាផ្លាស់ប្តូរគ្រងស្បងចីវរ មានបាត បន្លំខ្លួនធ្វើជាព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋឃើញខុសប្រក្រតី រាយការណ៍ប្រាប់សមត្ថកិច្ច តាមចាប់ឃាត់ខ្លួនតែម្តង ។

សមត្ថកិច្ចដកហូតបាន ស្បង់ចីវរ ៤សម្រាប់
, បាតចំនួន៣ , ថង់យាមចំនួន១៤ ,ទូរស័ព្ទចំនួន១០គ្រឿង ,ធៀបបុណ្យចំនួន១២សន្លឹក , កាតសម្គាល់ខ្លួនក្លែងក្លាយ ចំនួន៥ ,កង់បី១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

ជនក្លែងបន្លំធ្វើជាព្រះសង្ឃទាំង១៤នាក់ រកឃើញ៩នាក់មានសារធាតុញៀន ត្រូវបានឃាត់ខ្លួននៅផ្នែកជំនាញ អធិការដ្ឋានស្រុក ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.