កំពង់ស្ពឺ៖ សមត្ថកិច្ចអធិការនគរបាលស្រុកគងពិសី សហការជាមួយប៉ុស្តិ៍រដ្ឋបាលស្រាវជ្រាវបង្រ្កាប ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន៨នាក់ ដែលជាមេក្លោងនិងជាមុខសញ្ញាចាស់ រួមជាមួយគ្រឿងញៀន ៣៥កញ្ចប់ កាលពីវេលាម៉ោង១៦:៣០នាទី នៅចំណុចភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងបានឃាត់ខ្លួនជនស ង្ស័យពាក់ព័ន្ធនិងគ្រឿងញៀនចំនួន០៨នាក់។

ក្នុងប្រតិបត្តិការណ៍បង្រ្កាប សមត្ថកិច្ចដកហូតម្សៅក្រាមព៌ណសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៣៥កញ្ចប់ តូច ២៩កញ្ចប់ មធ្យម០៦កញ្ចប់ ទូរស័ព្ទ០៣គ្រឿង ម៉ូតូ០៣គ្រឿង ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

តាមលោកអធិការ នគរបាលស្រុកគងពិសី បានបញ្ជាក់ឱ្យដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចធ្វេីការបង្រ្កាប និងដកហូតបានពីឈ្មោះ ម៉េត ពៅ ភេទប្រុ ស អាយុ៣១ឆ្នាំ ភូមិត្រពាំងចក ឃុំមហាឬស្សី ស្រុកគងពិសី ជាមេក្លោងក្នុងអំពេីជួញដូរប្រចាំតំបន់ស្រុកគងពិសី។ ដោយកន្លងមកជនសង្ស័យរូបនេះ តែងតែបង្កេីតឱ្យមានព័ត៌មានបោកកុហកសមត្ថកិច្ច ដោយឱ្យបក្ខពួកគេប្រឌិតព័ត៌មានឱ្យសមត្ថកិច្ចមូលដ្ឋានតាមដានសកម្មភាពក្រុមខ្លួន បំភាន់ភ្នែកសមត្ថកិច្ចដោយបង្វែរថា អ្នកជួញដូរមេក្លោងចែកចាយគ្រឿងញៀនជាអ្នកនេះ អ្នកនោះ តាមការពិតជាខ្លួនឯងសោះ តែកាពិតនៅតែមិនអាចលាក់បាន ទីបំផុតជាប់អន្ទាក់ខ្លួនឯង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច បន្ដសាកសួរក៏សាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនខេត្ដដើម្បីបន្ដនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.