សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹង​រៀប​ចំ​កម្មវិធីសន្និសិទសារព័ត៌មាន និងចាប់​ពូល ស្តីពីការ​ប្រកួត​កីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែមេសានេះ នៅរោងចក្រស្រាបៀរកម្ពុជា ចាប់ពីវេលាម៉ោង ៧:០០នាទីព្រឹកតទៅ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 នឹង​ចាប់​ផ្ដើម​នៅ​រាជធានីភ្នំពេញ នៅដើមសប្ដាហ៍ក្រោយនេះ បន្ទាប់​ពី​រក​ឃើញ​ក្រុម​ខ្លាំង​ទី១០ នៅ ៥ភូមិ​ភាគ​រួច​​មក និង​មាន​ក្រុម​ខ្លាំង ៥​កំពុង​ឈរ​ចាំ​នៅ​ភ្នំពេញ។

សម្រាប់​ការ​ប្រកួត គឺមាន​រយ:​ពេល​ពេញ​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃចន្ទ ទី២២ មេសា រហូរ​ដល់ថ្ងៃ អាទិត្យ ទី២៨ មេសា ដែល​វគ្គ​ផ្ដាច់​ព្រ័ត្រ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក​ នៅ​រដូវ​កាល​ទី១នេះ។ ការ​ប្រកួត​ដែល​មាន​ក្រុម​ខ្លាំងៗ មក​ពី​តាម​បណ្ដាល​ខេត្តជា​ច្រើន​នេះ ក៏​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ។

ក្រុមទាំង១០ ដែលឡើងទៅ​ជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិ​ការណ៍ការប្រកួតពា​នរង្វាន់​បាល់​​ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 នៅរាជធានីជធាភ្នំពេញមាន៖

-ភូមិភាគ​ទី១ ប្រចាំមណ្ឌលបាត់ដំបង ជ័យលាភីលេខ១៖ ក្លិបកីឡាបាល់ទះបាត់ដំបង លេខ២៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)
-ភូមិភាគ​ទី២ ប្រចាំមណ្ឌលសៀមរាប ជ័យលាភីលេខ១៖ កងពលធំអន្តរាគម៍លេខ៣ (B) លេខ២៖ ស្នងការដ្ឋាន ន.ប ឧត្ដមានជ័យ
-ភូមិភាគទី៣ ប្រចាំមណ្ឌលកមពង់ចាម ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម
-ភូមិភាគទី៤ ប្រចាំមណ្ឌលព្រៃវែង ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល
-ភូមិភាគទី៥ ប្រចាំមណ្ឌលព្រះសីហនុ ជ័យលេភីលេខ១ បានលើស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ លេខ២គឺ ក្លឹបបាល់ទះបុរីឈ្នះឈ្នះ។

ខណ:​ក្រុម​ខ្លាំងចំនួន ៥នៅ​តេជោលីគ កំពុង​ឈរ​ចាំ​មាន ដូច​ជា៖ ក្លិបកីឡាបាល់​ទះកងពល​ធំអន្ត​រាគមន៍​លេខ៣ A, សមាគមកីឡាបាល់ទះវិសាខា A, ក្លិបកីឡាបាល់ទះស្នងការដ្ឋាន នគរ​បាល​ខេត្ត​ពោធិ៍សាត់, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ A និង សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ A៕

Share.