ឈាន​ដល់​សប្ដាហ៍ទី៤ នៃការប្រកួត កីឡាអេឡិចត្រូនិកលំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គសន្សំពិន្ទុ (Regular Season) ថ្ងៃសៅរ៍ បើកឆាក Flash KH ប៉ះ See You Soon ប្រកួតសប្ដាហ៍ទី៤ នៅថ្ងៃនេះ ។

កាលវិភាគប្រកួត សម្រាប់​សប្ដាហ៍ទី៤ ថ្ងៃសៅរ៍ ទី២០ មេសា៖

ក្នុងជំនួប​សប្ដាហ៍នេះអ្វីដែល​គួរ​អោយ​ចាប់​អារម្មណ៍​នោះ​គឺ D-Roar Legends ឆ្លងកាត់ ៤ប្រកួត​កន្លង​មក ​សុទ្ធតែឈ្នះក្នុងលទ្ធផល ២-១ ទាំងអស់ នៅ MPL KH S6 វគ្គ Regular Season បន្ទាប់​ពីយកឈ្នះ PRO Esports Cambodia នៅសប្ដាហ៍ទី៣ ក្នុង​លទ្ធផល ២-១។

៤ប្រកួតកន្លង​មក​របស់ D-Roar Esports មាន៖

  • ឈ្នះ See You Soon ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី១ ថ្ងៃទី១
  • ឈ្នះ Flash KH ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី១ ថ្ងៃទី២
  • ឈ្នះ Team Max ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី២ ថ្ងៃទី១
  • ឈ្នះ Pro ESport ក្នុងលទ្ធផល ២-១ នៅសប្ដាហ៍ទី៣ ថ្ងៃទី២

Share.