ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​រាជធានីភ្នំពេញ ដើម្បី​ជួប​ជា​មួយក្រុមបឹងកេត ពហុកីឡដ្ឋានជាតិ ក្នុងជំនួបចុងក្រោយ វគ្គជម្រុះជុំទី៣ សប្ដាហ៍ទី២៧ នៃ​ពាន​លីគកំពូលកម្ពុជា Cambodia Premier League រដូវ​កាល​ឆ្នាំ​២០២៣-២៤ នៅល្ងាចនេះ។

​អាច​ថា​នេះ​គឺ​ជា​ប្រកួត​កាត់​សេចក្ដី​របស់ ព្រះខ័នរាជស្វាយរៀង ដែលកំពុងកាន់ ៦៨ពិន្ទុក្នុងដៃ កំពុង​ធ្វើ​ដំណើរ​ទៅកាន់​កាប់​ពាន​ជាលើកទី៣ សម្រាប់​រដូវ​កាល​នេះ ស្របពេលគូប្រជែងតែមួយគត់ ភ្នំពេញក្រោន ឈរលេខ២ ដែលកំពុងកាន់ ៦១ពិន្ទុ ត្រូវធ្វើដំណើរទៅខេត្តតាកែវ ដើម្បីជួប គិរីវង់សុខសែនជ័យ។

ដោយ​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ គឺ​មាន​ចំនួន ២គូនៅ ២ទីលាន​ផ្សេង​គ្នាគឺ បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:០០នាទីល្ងាច។ ខណ:មួយ​គូទៀតគឺ ភ្នំពេញក្រោន ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន គិរីវង់ ប៉ះ គិរីវង់ សុខសែនជ័យ វេលាម៉ោង ៤:០០នាទីល្ងាច។

គួរបញ្ជាក់ថា សម្រាប់រដូវ​កាល​នេះ បើព្រះខ័នរាជស្វាយរៀង គ្រងជើងឯក​ គឺ​ជា​លើកទី៣ ហើយ ដោយ​ចំនួន ២លើកកន្លង​មក​គឺ​នៅ​ឆ្នាំ២០១៣ និង ២០១៩ ខណ:​ភ្នំពេញក្រោន ឈ្នះចំនួន ៨លើក (2002, 2008, 2010, 2011, 2014, 2015, 2021, 2022) ណាហ្គាវើលចំនួន ៤លើក (2004, 2007, 2009, 2018) បឹង​កេត ចំនួន ៤លើក (2012, 2016, 2017, 2020) ខេមរា កីឡា ចំនួន ២លើក (2005, 2006) និង​អគ្គ​ស្នងការនគរបាលជាតិ ចំនួន ១លើក ឆ្នាំ២០០០៕

Share.