ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយបុរសម្នាក់ ល្បឿនលឿនបត់ផ្លូវកោងមិនទាន់ជ្រុលបុកខឿនដួលបោករងរបួសធ្ងន់ បែកក្បាល បាក់ជើងស្តាំសន្លប់បាត់ស្មារតី កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឱ្យដឹងថា មុនកើតហេតុឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IM-1615 ធ្វើដំណើរពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចផ្លូវកោង បត់មិនទាន់ជ្រុលបុកខឿនផ្ទះ ដួលបោករងរបួសធ្ងន់ បែកក្បាល បាក់ជើងស្តាំ សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ចោមចៅទី១ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.