ភ្នំពេញ ៖ រថយន្តLexus EX330 មួយគ្រឿងបើកបរល្បឿនលឿន វ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកជាមួយរថយន្តLexus RX330 មួយគ្រឿងទៀត កំពុងបើកលឿនច្រាសទិសគ្នា បណ្តាលឱ្យរងខូចខាតខ្ទេចមុខសងខាង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ១ ចំណុចភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីរថយន្ត Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-1096 បើកល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ស្រាប់តែជ្រុលទៅបុកជាមួយភាគីរថយន្ត Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7688 កំពុងបើកលឿនពីកើតទៅលិច ច្រាសទិសគ្នា បណ្តាលឱ្យរថយន្តទាំង២គ្រឿងទទួលរងខ្ទេចមុខ តែមិនបង្កឱ្យអ្នកដំណើរក្នុងរថយន្តរងរបួសឡើង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ វាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ÷សេង សាវី

Share.