លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បានឈានដល់សប្តាហ៍ទី២៧ ការប្រកួតចុងក្រោយនៃជុំទី៣ មុនឈានដល់វគ្គ Top4 ដោយនៅអាទិត្យ ទី២១ ខែមេសា អង្គរថាយហ្គឺរ ត្រូវជួបណាហ្គាវើលដ៍ ដើម្បីកំណត់ជោគវាសនា ក្រុមណាឈរលេខរៀងទី១០ បាតតារាង។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖
កម្មវិធីប្រកួតថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៖
- អង្គរថាយហ្គឺរ ប៉ះ ណាហ្គាវើលដ៍ ម៉ោង ៤:០០រសៀល នៅកីឡដ្ឋានហនុមាន
- ព្រៃវែង ប៉ះ វិសាខា ម៉ោង ៤:០០រសៀល នៅកីឡដ្ឋានខេត្តព្រៃវែង
- Tiffy Army ប៉ះ ISI ដង្កោសែនជ័យ ម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានស្តាតចាស់។
លទ្ធផលថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤៖
- គិរីវង់សុខសែនជ័យ ១-៤ ភ្នំពេញក្រោន
- បឹងកេត ៣-៣ ព្រះខ័នរាជស្វាយរៀង៕