ព្រៃវែង ៖ រថយន្តកូរ៉េដឹកត្រី មួយគ្រឿង ខណៈដែលកំពុងបើកបរ បែកកង់ក្រោយ បណ្តាលឱ្យទាញក្រឡាប់ ចាក់ធុង កេសត្រីចោលរាយប៉ាយពេញផ្លូវ របួសស្រាល២នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១១ ក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

រថយន្តជួបគ្រោះថ្នាក់ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក់លេខ ត្បូងឃ្មុំ 3A-7333 បើកបរដោយឈ្មោះ ហ៊ាង ម៉េងហួរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុរថយន្តបើកបរដោយបុរសម្នាក់ខាងលើ រួមដំណើរជាមួយប្រពន្ធ បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយខាងឆ្វេង បណ្តាលឱ្យទាញក្រឡាប់ ចាក់កេស ធុងត្រីចោលរាយប៉ាយ អ្នកបើកបរនិងប្រពន្ធរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ បានបងប្អូនប្រជាពលរដ្ឋជួយប្រមូលត្រី ហើយសមត្ថកិច្ចប្រគល់ឱ្យម្ចាស់រករថយន្តស្ទូចទៅលើករថយន្តយកទៅជួសជុលខ្លួនឯង ខណៈដែលគ្រោះថ្នាក់ពុំបង្កដល់អ្នកដទៃឡើយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.