ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាវ៉េវ បោះពួយល្បឿនលឿន ជ្រុលទៅបុកខឿនបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូរួញខ្ទេច កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ គល់ស្ពានអាកាសចោមចៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមឯកសារ កិច្វសន្យាធ្វើផ្ទះ មាននៅក្នុងកាបូប ដែលដាក់សុទ្ធតែសម្ភារៈជាង មានឈ្មោះ ឃីម សៅឌី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ តែមិនប្រាកដថាជាឈ្មោះរបស់ជនរងគ្រោះដែរ ។

សូមចុចអាន៖ ម៉ូតូកង់បីបើកបុ.កម៉ូតូហុងដាឌ្រីមបត់ឆ្លងផ្លូវ របួ.សស្ត្រីម្នាក់

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-4568 តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកខឿនបង្កាន់ដៃស្ពានទាំងកំរោល បណ្តាលឱ្យបោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូរួញខ្ទេច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅ ពិនិត្យស្លាកស្នាម មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ រកក្រុមគ្រួសារមិនទាន់ឃើញ សម្រេចដឹកសពយកទៅតំកល់ទុកនៅវត្តតាំងកសាងខាងត្បូង រងចាំបន្តស្រាវជ្រាវប្រកាសស្វែងរកសាច់ញាតិ ទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

Share.