សិល្បៈជាតិ​៖ យោង​តាម​ការ​បង្ហោះ​ទំព័រហ្វេសប៊ុក​ដំណើរ​​ខ្មែរ​ បាន​ភស្ដុតាង​សំខាន់​ៗ​ជា​ច្រើន​ ដែល​ដក​ស្រង់​ចេញ​ពី​កាសែត​ និង​​ទស្សនាវដ្ដីធំៗ​របស់​ថៃ​នា​អំឡុង​ឆ្នាំ​ ១៩៧០-១៩៧៥ ដែល​សុទ្ធ​សឹង​ជា​ការ​លើក​សរសើរ​ និង​ ឱ្យ​តម្លៃ​ដល់​​សិល្បករ​ សិល្បការិនី​ ភាពយន្ត​ខ្មែរ​។

តាម​រយៈ​សំណេរ​មួយ​ដែល​​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ក្រុម​ដំណើរ​ខ្មែរ​ បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​យុគ​សម័យ​មាស​នៃ​សិល្បៈ​ភាពយន្ត​ និង​តូរ្យ​តន្ត្រី​ខ្មែរ​មុន​ឆ្នាំ​១៩៧៥​ ព្រម​ទាំង​បង្ហាញ​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​មាន​មោទនភាព​ចំពោះ​សិល្បៈ​ភាពយន្ត​ខ្មែរ​ ដែល​ត្រូវ​បាន​ប្រទេស​ជិត​ខាង​មួយ​នេះ​ លើក​សរសើរ​ដោយ​ចំហរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​ដូច​ជា​ កាសែត និង​ទស្សនា​វដ្ដី​។

តារា​​ភាពយន្ត​ខ្មែរ​៦ ដួងដែល​ប្រទេស​ថៃ​បាន​កោត​សរសើរ​ពី​គុណសម្បត្តិ​នោះ​រួម​មាន​៖ លោក​ស្រី ឌី សាវ៉េត លោក​ ជាយុទ្ធថន លោក​ស្រី គង់​ សំអឿន លោក​ស្រី វិជ្ជរ៉ា ដានី លោក​ស្រី សោម​ វណ្ណ ស៊ូដានី​ និង​ លោក​ស្រី​ សេង​ បុទុម​៕

Share.