ទីបំផុតពានរង្វាន់ FA Cup រដូវកាល ២០២៣-២៤ រកឃើញជើងខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ ស្របពេលក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester ប្រទេសអង់គ្លេស Manchester United ឡើងទៅជួប Manchester City វគ្គដណ្តើមជើងឯក។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • Manchester City ១-០ Chelsea
  • Manchester United ៣-៣ Coventry City (Man Utd ឈ្នះបាល់កាត់សេចក្តី១១ម៉ែត្រ ២-៤)។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ៖

  • ២៥ ឧសភា ២០២៤ Manchester United ប៉ះ Manchester City នៅកីឡដ្ឋាន Wembley។

គួរដឹងថាពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១២ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

Share.