សិល្បៈជាតិ ៖ ថ្មីនេះតារាចម្រៀង និងជាឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសកម្មភាពបង្ហាញពីសមិទ្ធផលស្នាដៃឆ្នាំដែលបានកសាងជូនប្រជាពលរដ្ឋ ដោយលោកឧកញ៉ា ខេមរៈ សិរីមន្ត បានកាត់ខ្សែបូក្រហមសម្ពោធខ្លោងទ្វារមណ្ឌលសុខភាពគរ។

បើតាមការរៀបរាប់របស់លោកបានបញ្ជាក់ឱ្យដឹងថា ខ្លោងទ្វារមណ្ឌលសុខភាពគរ គឺស្ថិតស្រុកព្រៃឈរ ឃុំគរ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតផ្ទាល់របស់លោកឧកញ៉ា។ ចំណែក​ឯថវិការសាងសង់លោកបញ្ជាក់ថា ប្រមាណជាង ១៤ លានរៀល។

ដោយឡែកតារាចម្រៀង និងជាឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារនៅលើហ្វេសប៊ុកថា ៖ «ខ្ញុំបាទ និងភរិយាពិតជាមានក្តីរំភើបរីករាយខ្លាំង ថ្ងៃនេះខ្ញុំបានចូលរួមកសាងក្លោងទ្វាមន្ទីរពេទ្យឃុំគរ ដែលជាស្រុកកំណើតរបស់ខ្ញុំនៅខេត្តកំពង់ចាម ស្រុកព្រៃឈរ ឃុំគរ ។ ពិធីកាត់ខ្សែរបូដ៏ឱឡារិក ខ្ញុំពិតជាមានក្តីរំភើបខ្លាំងដែលបានចូលរួមចំណែកកសាងភូមិស្រុករបស់ខ្លួនឯងផ្ទាល់។ នៅឳកាសនេះហើយខ្ញុំក៏បានជូនថវិកាទៅដល់អាជ្ញាធរមន្ទីរពេទ្យសាលារៀនបឋមសិក្សា និងសាលាវិទ្យាល័យក៏ដូចជា លោកតាលោកយាយដែលបានចូលរួមផងដែរ។ ដែលការចំណាយទាំងការកសាងនឹងការចំណាយទាំងអស់នេះសរុបជាថវិការជាង 14000000រៀល «ជាង១៤លានរៀល» ផងដែរ។ «គោរពអរគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបាននាំសន្តិភាពមកឱ្យកម្ពុជា» «គោរពអរគុណសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតដែលបានបន្តរក្សាសន្តិភាព»៕

Share.