ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២៣-២៤ ស៊ុតតាមស្មើ Borussia Dortmund ក្នុងលទ្ធផល ១-១ នៅចុងម៉ោងនាទី ៩០+៧ បន្តភាពមិនចាញ់សោះ ៤៥ប្រកួតជាប់ៗគ្នា កាលពីថ្ងៃទី២១ ខែមេសា។

ក្រុម Bayer Leverkusen ឈរនៅកំពូលតារាង ក្រោយឆ្លងកាត់ ៣០ប្រកួត ឈ្នះ២៥ ស្មើ៥ មិនដែលចាញ់ មាន៨០ពិន្ទុ តាមពីក្រោយដោយ Bayern Munich ឈរលេខ២ មាន៦៦ពិន្ទុ ប៉ុណ្ណោះ។

ស្របពេលនៅពានរង្វាន់ UEFA Europa League រដូវកាល ២០២៣-២៤ ក្រុមបាល់ទាត់ Bayer Leverkusen បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបជាមួយ AS Roma ខណ:ពានរង្វាន់ DFB-Pokal ក្រុម Leverkusen ត្រូវជួបក្រុម FC Kaiserslautern នៅវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤៕

Share.