បន្ទាយមានជ័យ៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច លើផ្លូវមុខក្លឹប  Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ០៥នាក់ ។

ព្រមទាំងដកហូតវត្ថុតាង គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា កេតាមីន ចំនួន០ ២ថង់កិបធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម, គ្រឿងញៀនប្រ ភេទថ្នាំគ្រាប់រាងផ្លែ ឈើពណ៌ ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ អុិចស្តាស៊ី ចំនួន៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩ ក្រាម, កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ អ៊ិចស្តាស៊ី ចំនួន៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម , ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម ,ជញ្ជីងសម្រាប់ថ្លឹង០១គ្រឿង, ម៉ូតូ ចំនួន ០៣គ្រឿង, -ទូរស័ព្ទ ចំនួន ០៧គ្រឿង រួមនងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា  មុនឈានដល់ការបង្ក្រាបកម្លាំងមូ លដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង លុះដល់ចំណុចខាងលេី កម្លាំងបានប្រទះឃើញជនសង្ស័យម្នាក់ ដោយមានការសង្ស័យ កម្លាំងបានហៅសួរនាំ ព្រមទាំងបានធ្វើការឆែកឆេរ លើខ្លួនរកឃើញគ្រឿងញៀន  ហើយធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដង ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។

លោកបន្តថា  ដោយមានការសហការពីជនសង្ស័យ កម្លាំងបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមួយចំនួនទៀត និងបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យទាំង៥នាក់បានឆ្លេីយសារភាពថា ខ្លួនពិតជាបានរក្សាទុកជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំ រឿងបញ្ជូនមកបញ្ជា ការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារ ប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ប៉ោយប៉ែត

Share.