ភ្នំពេញ÷រថយន្ដលុចសុីសRX330មួយគ្រឿង រងការខូចខាត ក្រោយបុរសជនជាតិចិនម្នាក់ បើកបុកចូលផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវសម្ដេចជាសុីម ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពពីសន្ដិសុខដែលនៅកន្លែកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ដលុចសុីស RX330 មួយគ្រឿងពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AS-9353 ធ្វើដំណើររាមបណ្ដោយផ្លូវសម្ដេចជាសុីម ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកែងអ្នកបើកបរបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ កៀបរថយន្តជាប់ទៅមុខលែងរួច តែជាសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសនោះទេ។ ចំណែកតែកុងរថយន្ដ ក្រោយកើតហេតុបានបើកទ្វារថយន្ដរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ នរគបាលចរាចរផ្លូវគោកខណ្ឌសែនសុខ ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរ ដោយភាគីរថយន្ដបង្កព្រមសងថ្លៃខូចខាត ទៅភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ ត្រយងតូច

Share.