បាត់ដំបង៖ ខ្យល់កន្ត្រាក់រដូវក្តៅបោកបក់ខ្លាំងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋជិត ៣០ខ្នងកាលពីល្ងាចមិញនៅតំបន់ព្រំដែនខេត្តបាត់ដំបង។

មន្ត្រីមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងនេះបានកើតឡើង បានប៉ះពាល់លើឃុំចំនួន ២ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង នៅវេលាម៉ោងជិត ៥:០០នាទីល្ងាច ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤

គ្រោះធម្មជាតិបង្កជាខ្យល់កន្ត្រាក់ និងធ្លាក់ភ្លៀងមួយមេធំក្នុងស្រុកសំពៅលូននេះដែរបានប៉ះពាល់ខ្លាំងរួមមាន: ឃុំតាស្ដា ខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១២ ខ្នងផ្ទះសាងសង់អំពីឈើប្រក់ដំបូលស័ង្កសី និងទី ២ ឃុំសន្តិភាពខូចខាតធ្ងន់ និងស្រាលលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ១៦ ខ្នងផ្ទះសង់ពីឈើប្រក់ដំបូលស័ង្កសី សរុបចំនួន ២៨ខ្នងផ្ទះតាមបណ្តោយតំបន់ព្រំដែន ស្រុកសំពៅលូន។

ប្រភពខាងលើបន្តថា នៅព្រឹកថ្ងៃទី ២៣ មេសានេះក្រុមការងារកំពុងបន្តចុះពិនិត្យ និងស្រង់ទូរលេខខ្នងផ្ទះដែលរងផលប៉ះពាល់បន្ថែមទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.