បន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកកម្លាំងចុះប្រតិបត្តិការណ៍បង្ក្រាបករណីដឹកជញ្ជូននឹងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០២នាក់ កាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២៤វេលាម៉ោង២៤និង ០០នាទី។

ជនសង្ស័យទី១. ឈ្មោះហេងសុគុណហៅប៉ាវភេទប្រុសអាយុ៤៥ឆ្នាំជាអ្នកជួញដូរគ្រឿងញៀនរស់នៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត និង២/ឈ្មោះចឹមស្រីដាហៅជូភេទស្រីអាយុ២៤ឆ្នាំរស់នៅភូមិអូឬស្សីលើសង្កាត់អូឬស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

វត្ថុតាងដែលដកហូតបានរួមមាន ម្សៅម៉ត់សថ្លា(MDMA)ចំនួន០១ថង់ស្មើទម្ងន់២.១១ក្រាមសាច់ថ្នាំសុទ្ធ,ថ្នាំកញ្ចប់រូបទំពាំងបាយជូរមានអក្សGrapafraittea(MDMA)ចំនួន៥០០កព្ចាប់ស្មើទម្ងន់៤.៤៧០ក្រាមសាច់ថ្នាំសុទ្ធ,ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះ(MDMA)ចំនួន៥០០កព្ចាប់ស្មើទម្ងន់២.៣០៥ក្រាមសាច់ថ្នាំសុទ្ធ,រថយន្តចំនួន០១គ្រឿងម៉ាកម៉ាកព្រូសពណ៍ស,ទូរសព្ទដៃចំនួន០២គ្រឿងសរុបចំនួន៦៧៧៧.១១ក្រាមសាច់ថ្នាំសុទ្ធ។

បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.