ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ កំពុងចតឈប់តាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ បាក់ជើងស្តាំ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ធឿន ប៊ុននី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-2235 ជាមធ្យោបាយ ។

តាមប្រភពបានឱ្យដឹងថា រាល់យប់ទៅហើយគេឃើញមានរថយន្តធុនធំ កុងតឺន័រ រថយន្តដឹកទំនិញ ចតឈប់ ម្ចាស់អ្នកបើកបរ ដេកតាមផ្លូវ ចំណុចខាងលើ ហើយមុនកើតហេតុនេះ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម លឿនពីកើតទៅលិច ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-9433 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8566 ដែលកំពុងចតឈប់ ពីកើតទៅលិច ម្ចាស់ដេកតាមផ្លូវ បណ្តាលរងរបួសធ្ងន់ បាក់ជើងស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយនហតសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុៈ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចចុះទៅ នាំយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.