ក្រុមជើងខ្លាំងអូស្រ្តាលី Central Coast Mariners នឹង​បើក​ទ្វាកីឡដ្ឋាន Central Coastទទួល​​ក្រុម​ខ្លាំង​មក​ពី កៀហ្ស៊ីស៊ីស្ថាន នៅជើង​ទី២ ​ដែល​ជា​ការប្រកួតតំបន់អាស៊ីកណ្តាល ក្នុង​វគ្គផ្ដាច់ព្រ័ត្រវគ្គ Play-off អន្តរតំបន់ នៃពានរង្វាន់ AFC Cup  ឆ្នាំ​២០២៣-២៤ នៅ​ថ្ងៃទី២៤ មេសានេះ។

មុនឡើង​មក​កាល​វគ្គ​នេះ  Central Coast បាន​យក​ឈ្នះក្រុមបាល់ទាត់ភ្នំពេញក្រោន តំណាង កម្ពុជា ក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Industree Group កាល​ពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុង​វគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ឡើង​ទៅ​កាន់​ផ្តាច់ព្រ័ត្រ តំបន់អាស៊ាន និង​បាន Macarthur FC នៅ​វគ្គផ្តាច់ព្រ័ត្រ ASEAN Zone នៃពានរង្វាន់ AFC Cup។


 
Central Coast Mariners នឹង​ជួប​ក្រុម Abdysh-Ata Kant មក​ពី​តំបន់អាស៊ីកណ្តាល ចំនួន ២ជើង​ដើម្បី​រក​អ្នក​ឈ្នះ ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ នៃពានរង្វាន់ AFC Cup  ឆ្នាំ​២០២៣-២៤។ ខណ: ជើង​ទី១ កាល​ពី​ថ្ងៃទី១៧ មេសា Abdysh-Ata Kant ស្មើគ្នា​ជា​មួយ Central Coast Mariners ក្នុង​លទ្ធផល ១-១ នៅ​កីឡដ្ឋាន Dolen Omurzakov។


 
សម្រាប់​ជើង​ទី២ Central Coast Mariners ប៉ះ Abdysh-Ata Kant វេលាម៉ោង ៨:០០នាទីយប់ នៅកីឡដ្ឋាន Central Coast នៅថ្ងៃទី២៤ មេសា ២០២៤នេះ។ 

គួរបញ្ជាក់ថា ពានរង្វាន់​នេះ​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ី​កណ្តាល អាស៊ីខាង​ត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ការប្រកួតទី១ គ្រោង​នឹង​ធ្វើឡើងចន្លោះថ្ងៃទី១៨ រហូតដល់ថ្ងៃទី២១ ខែកញ្ញ ឆ្នាំ២០២៣៕

Share.