កាន់​តែ​តែ​កក្រើក​ កាន់​តែ​អស្ចារ្យ សម្រាប់​អ្នក​ចូល​រួម​ទស្សនា​ ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024  នៅវគ្គផ្ដាច់ព្រ័ត្រ  និង​មាន​ឱកាស​ជួប​ជាមួយអាយ​របស់​លោក​អ្នក ដោយ​មាន​ការ​សម្ដែង​ពី​ក្រុម LA CIMA CARTELពិសេសទៀតនោះ​និងមានឱកាស ឈ្នះ​រង្វាន់​ម៉ូតូទៀត។

ថ្លែងក្នុង​សន្និសិត​សារព័ត៌មាន និងចាប់​ពូលមុនការ​បរកួត លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និង អគ្គ​លេខាធិការ​សហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​ថ្លៃង​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ សម្រាប់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទះ​នៅ​កម្ពុជា អា​ចធ្វើ​ការ​ចូល​រួម​ទស្សនាផ្ទាល់​នៅ​ទីលាន ព្រោះ​ថា​លើក​នេះ​ការ​រៀប​ចំនៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាន់​តែ​អស្ចារ្យ ដោយ​មាន​ការ​សម្ដែង​ ដោយ​ក្រុម​តារា​ចម្រៀង LA CIMA CARTEL ពិសេស​ទៀតនេះ​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​ នឹង​មាន​ឱកាសឈ្នះ​រង្វាន់​ម៉ូតូ ១គ្រឿង​ទៀត (ដោយ​អ្នក​ចូល​រួម​ទ្សនា​អាច​ទទួល​បាន​សន្លឹក​ឆ្នោង​នៅទីតាំង និង​ធ្វើ​ការ​ចាប់​ឆ្នោត​រក​អ្នក​មាន​សំណាង​នៅ​ពេល​ប្រកួត)។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 បាន​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ក្នុង​ពូល​នៅ​រាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃទី២២ មេសា ដល់​ថ្ងៃទី២៥ ដើម្បី​រក​ឃើញ​ក្រុម​ខ្លាំងចំនួន ៨ ដែល​ជ្រើសចេញពី​ក្រុម​ខ្លាំលេខ១ និងលេខ២ ក្នុង​ពូល ដើម្បី​ប្រកួត​ជម្រុះ​យក ៤ក្រុម ឡើង​ទៅវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួត​នៅ​ថ្ងៃទី២៧ និង​បន្ត​រក​ឃើញ​ក្រុម​ដែល​ឈ្នះ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤។

ដោយ​ឡែក​សម្រាប់​ក្រុម បុរី​ឈ្នះ ឈ្នះ ត្រូវ​បាន​គណកម្មការរៀបចំការប្រកួត សម្រេច​ដក់សិទ្ធ​ចូល​រួម​ការ​ប្រកួត​ ដោយ​សារ​មូល​ហេតុ មិន​បាន​អនុវត្តតាម​បទបញ្ជារនៃការប្រកួត ដូច​នេះ​គណកម្មការ សម្រេច​ដល់​សិទ្ធ​ចូល​រួម​ការ​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់ និង​ធ្វើ​ការ​ពិន័យ​តាម​បទ​បញ្ជា​នៃ​ការប្រកួត។

រំលឹក​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ នេះ​ដែរ គឺ​បន្ទាប់​ពី​រក​ឃើញ​ក្រុម​ខ្លាំង​ទី១០ ដែល​បាន​ចំម្រាញ​ចេញ​ពី ៥២ក្រុម នៅ​តាម​បណ្ដាល​៥ភូមិ​ភាគ​ក្នុង​ប្រទេសកម្ពុជា រួម​ជា​មួយ​ក្រុម​ខ្លាំង ៥​នៅ​តេជោលីគ។ ការ​ប្រកួត​ដែល​មាន​ក្រុម​ខ្លាំងៗ មក​ពី​តាម​បណ្ដាល​ខេត្តជា​ច្រើន​នេះ ក៏​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ៕

កម្មវិធីប្រកួតនៅថ្ងៃនេះ៖

Share.