កីឡាករ Ryohei Yoshihama (សញ្ជាតិជប៉ុន) ពាក់អាវលេខ ៤១ របស់ បឹងកេត ជាប់​ក្នុង​កំណត់​ត្រា​កីឡាករ​ដែល​បញ្ជូន​បាល់ (Assist) ឲ្យ​មិត្តរួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​រហូត​ដល់​ ១៤គ្រាប់ គិត​ត្រឹម​បញ្ចប់​វគ្គជម្រុះក្នុងពូល នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ ។

ក្នុង​នោះ​មាន​កីឡាករ ៤នាក់​ដែល​បញ្ជូន​បាល់ (Assist) ឲ្យ​មិត្តរួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​រួម​មាន៖​

  • កីឡាករ Ryohei Yoshihama សញ្ជាតិជប៉ុន របស់ បឹងកេត បញ្ជូន​បាល់ឲ្យ​មិត្តរួម​ក្រុម​ស៊ុតបញ្ចូល​ទីបាន ១៤គ្រាប់
  • កីឡាករ Thiha Zaw សញ្ជាតិ​មីយ៉ាន់​ម៉ា របស់​ព្រៃវែង បញ្ជូន​បាល់ឲ្យ​មិត្តរួម​ក្រុម​ស៊ុតបញ្ចូល​ទីបាន ១១គ្រាប់
  • កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត បញ្ជូន​បាល់ឲ្យ​មិត្តរួម​ក្រុម​ស៊ុតបញ្ចូល​ទីបាន ១០គ្រាប់
  • កីឡាករ Nick Taylor របស់ព្រះខ័នរាជស្វាយរៀង បញ្ជូន​បាល់ឲ្យ​មិត្តរួម​ក្រុម​ស៊ុតបញ្ចូល​ទីបាន ៩គ្រាប់

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បានឈានដល់ការប្រកួត៤ក្រុមចុងក្រោយ Top4 ក្រោយបញ្ចប់ជុំទី៣ កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា។

ក្នុងនោះ​ រួម​មាន៖

  1. ព្រះខ័នរាជស្វាយរៀង ២៧ប្រកួត ឈ្នះ២២ ស្មើ៣ និងចាញ់២ មាន៦៩ពិន្ទុ
  2. ភ្នំពេញក្រោន ២៧ប្រកួត ឈ្នះ២០ ស្មើ៤ និងចាញ់៣ មាន៦៤ពិន្ទុ
  3. វិសាខា ២៧ប្រកួត ឈ្នះ១៤ ស្មើ២ និងចាញ់១១ មាន៤៤ពិន្ទុ
  4. បឹងកេត ២៧ប្រកួត ឈ្នះ១១ ស្មើ៨ និងចាញ់៨ មាន៤១ពិន្ទុ។

យោងតាមបទបញ្ជានៃការប្រកួតក្រុមតំបន់ TOP4 គឺ ក្រុមលេខ១ ត្រូវ ប៉ះក្រុមលេខ៤ និង ក្រុមលេខ២ ត្រូវប៉ះលេខ៣ ហើយក្រុមណាដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ២ដងមកគឺត្រូវប្ដូរទៅលេងក្រុមដែលធ្វើម្ចាស់ផ្ទះបានតែ១ដងវិញ។

កម្មវិធីប្រកួត វគ្គ Top 4 មានដូចខាងក្រោម៖


គួរបញ្ជាក់ឱ្យដឹងផងដែរថាពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League បានចាប់ផ្តើមការ ប្រកួតតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប្រើរយៈពេលចំនួន ៣០សប្តាហ៍ ខណៈជើងឯកឆ្នាំចាស់គឺបានលើក្រុមបាល់ទាត់ភ្នំពេញក្រោន៕

Share.