ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បេីករថយន្តចុះពីលេីស្ពានក្នុងល្បែងល្បឿន គេចរថយន្តមួយគ្រឿងទៀត ជ្រុល បុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យដាច់កាឡេរថយន្តទៅមុខលេងរួច កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Z-6549 បេីកបរដោយបុរសជនជាតិចិនម្នាក់ ទិសដៅចុះពីស្ពានព្រែកព្នៅ ពីកេីតទៅលិច។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្តដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2Z-6549 បេីកបរដោយបុរសជនជាតិចិនម្នាក់ បេីកចុះពីស្ពានព្រែកព្នៅ ក្នុងទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ក៏វាក់អើនឹងរថយន្តមួយគ្រឿងទៀត បេីកស្របគ្នា​ហេីយរ៉េចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតឃឿនពុះចែកទ្រូងផ្លូវតិចតួច។ ចំណែករថយន្តបង្កខាងលើដាច់កង់ផ្នែកខាងឆ្វេងទៅមុខមិនរួច។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ខណ្ឌព្រែកព្នៅ ចុះមកកន្លែងកេីតហេតុ រួចស្ទូចរថយន្តយកទៅរក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌខណ្ឌព្រែកព្នៅ រងចាំការដោះស្រាយគ្នាជាក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.