សិល្បៈ៖ ក្នុង​​ចល​នា​​បំផុស​​ស្មារតី​​ជាតិ​​និយម​​ឱ្យ​​យើង​​គ្រប់​គ្នា​​ចេះ​​ស្រលាញ់​​នូវ​​អ្វី​​ដែល​​​ជា​​របស់​​ខ្មែរ​​ពិត​​ៗ​ ​និង​​​ដើម្បី​​ចូលរួម​​ថែរក្សា​​និង​​អភិរក្ស​​កេរដំណែល​​សិល្បៈ​​វប្បធម៌​ ​ពិសសេស​អប្សរា​ ​ដែល​​កំពុង​​ត្រូវ​បាន​ផ្ទះ​លេខ​២ ចិញ្ចឹមចិត្ត​ច្នៃ​​កាឡៃ​គ្រប់​សព្វ​បែប​យ៉ាង​ ធ្វើយ៉ាង​ណា​ប្រកាស​ប្រាប់​ពិភពលោក​ថា គ្រប់​ជាតិ​សាសន៍​ដែល​ទទួល​បាន​ឥទ្ធិពល​ឥណ្ឌា សុទ្ធតែ​មាន​អប្សរា​ ប៉ុន្តែ​កម្ពុជា​ខ្លួន​ឯង​ក៏​បាន​បង្ហាញ​ភស្តុតាងផ្សេងៗ​ដែរថា ទម្រង់​អប្សរា​របស់​ខ្មែរ​ ដែល​បន្សល់​ទុក​លើ​ជញ្ជាំង​ប្រាសាទ​ មាន​លក្ខណៈ​លេចធ្លោរ​និង​មាន​អត្តសញ្ញាណ​មួយ​ច្បាស់លាស់​មិន​ច្រឡំ​នឹង​គេ​នោះ​ឡើយ​។

ដោយ​ហេតុ​មើល​ឃើញ​ពី​មហិច្ឆិតា​ បំពាន​ចង់​បាន​យ៉ាង​ងងើល​របស់​ផ្ទះលេខ​២​ ដូច្នេះ ស្រីនា បុគ្គល​ដ៏​មាន​ឥទ្ធិពល​លើ​បណ្ដាញ​ទំនាក់ទំនងសង្គម ដែល​ជា​អ្នក​ផលិតមាតិកា​ដ៏​ល្បីមួយ​រូប បាន​ចេញ​មក​បំផុស​នូវ​ចល​នា​​មួយ​ដែល​មាន​ឈ្មោះ​ថា​ Apsara Make Up Trend ប៉ុន្តែ​កិច្ច​ការ​ដ៏​ធំ​មួយ​នេះ​ ចាំ​បាច់​ណាស់​ត្រូវ​ការ​ការ​ចូលរួម​ ពី​អ្នក​ជំនាញ គ្រប់​ភាគីពាក់ព័ន្ធ​ដើម្បី​អាច​សម្រេច​ទៅ​ដល់​គោលដៅ​បាន​ដោយ​ជោគជ័យ។

នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៤ ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​ ស្រីនា បាន​បញ្ចេញ​សារ​ខ្លី​មួយ​បង្ហាញ​គោលបំណង​និង​គោលដៅ​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ផាត់​មុខ​អប្សា ថា​ដូច្នេះ៖

«​Apsara Make Up Trend ត្រូវ​ការកម្លាំង​ ភាពក្លាហាន​ ពេលវេលានិងចំណេះដឹងក្នុងការផលិតឡើង​ ដោយសារ​តែ​ក្តីស្រលាញ់​ចំពោះវប្បធម៌ពីដូនតាយើង ទោះពិបាកធ្វើក៏មិនមានន័យថាយើងធ្វើមិនបានទេ​។​ខ្ញុំជឿជាក់​ថា creator គ្រប់គ្នាមិនមែនមិនចង់ធ្វើទេ​ ម្នាក់​ៗនឹងធ្វើ ដោយមិនស្ទាក់ស្ទើរឱ្យតែមានធនធាននិងកម្លាំងគ្រប់គ្រាន់។ ការគាំទ្រ​ និងការយោគយល់ពីម្នាក់ៗអាចធ្វើឱ្យវប្បធម៌យើងពង្រាយកាន់តែធំ។ទុកពេលឱ្យខ្ញុំបន្តិចណា។»

ការ​បង្ហាញ​នូវ​គោលជំហចូលរួម​យ៉ាង​សសស្រាក់សស្រាំ​ ផ្សព្វផ្សាយ​ ពី​សិល្បៈវប្បធម៌ ជាពិសេស​អប្សរា​ខ្មែរ​ ពីសំណាក់​បុគ្គល​ដ៏​មាន​ឥទ្ធពល​ក្នុងស្រទាប់​យុវវ័យ​ដូច​ជា​សកម្មភាព​របស់​ស្រីនានេះ ​នឹង​កាន់​តែ​ជួយ​ជំរុញ​ស្មារតី​ជាតិ​និយម​ក្នុង​ចង្កោម​យុវវ័យ​ខ្មែរ​ ដែល​ជាអ្នកស្នង​មរតក​ដូនតា​ ឱ្យ​កាន់តែ​យល់​និង​ស្គាល់​ពី​គុណតម្លៃ​ នៃនារី​​អប្សរារបស់​ខ្មែរ​៕

Share.