ត្បូងឃ្មុំ៖ លោក ស ស៉ីណា ជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានទទួលមរណ.ភាពក្នុងជន្នាយុ៥៧ឆ្នាំ ដោយរោគាពាធ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ។

លោក វ៉ាន់ វិរៈ អនុប្រធានមន្ទីរព័ត៌មានខេត្តបានបញ្ជាក់យ៉ាងខ្លីថា លោក ស ស៉ីណា អាយុ៥៧ឆ្នាំ ជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោកមានជំងឺបេះដូង នៅពេលមានសភាពលំបាកខ្លាំង ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសវៀតណាមនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លុះព្យាបាលបាន១សប្តាហ៍ ជំងឺមិនថមថយសោះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយថែមទាំងវិវត្តន៍ទៅមុខជានិច្ចរហូតដល់ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន លុះយប់ថ្ងៃទី២៣ លោកបានលាចាកលោកទាំងក្រុមការងារ ក្រុមគ្រួសារ យ៉ាងអាលោះអាល័យបំផុត ។

សាកស.ពលោកប្រធានបានបញ្ជូនតាមរថយន្តសាមុយមកដល់ព្រំដែនកម្ពុជា វៀតណាមនៃខេត្តត្បូងឃ្មុំនៅម៉ោង១០យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ហើយបន្តដឹកមកដល់លំនៅដ្ឋានរបស់លោកនៅភូមិទី៦ សង្កាត់/ក្រុង/ខេត្តកំពង់ចាម ដើម្បីធ្វើបុណ្យទៅតាមលក្ខណៈប្រពៃណី ៕

អត្ថបទ៖ សាន វីឡែម

Share.