ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២១៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ លេខR៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់បានធ្វេីសកម្មភាព ឆក់ ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងឈប់ម៉ូតូបានសម្រេច។

ភ្លាម នោះកម្លាំងជំនាញ ការិយាល័យធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវថ្នល់រទេះភ្លេីង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ឈ្មោះ មុឹង វិបុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវថ្នល់រទេះភ្លៀង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនដៃដល់)។ រីឯឈ្មោះ ជាតិ ដែលជាអ្នកបេីកម៉ូតូបានរត់គេចខ្លួនបាត់។

សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាក លេខ កណ្តាល1J-3063(របស់ជនសង្ស័យ) និងទូរស័ព្ទដៃម៉ាក iPhone 12pro max ពណ៌ខៀវ (របស់ជនរងគ្រោះ)។ទូរស័ព្ទខាងលេីកម្លាំងជំនាញបានប្រគល់ទៅឲ្យនារីរងគ្រោះវិញ។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.