ភ្នំពេញ៖ ម៉ូតូសណ្ដោងរ៉ឺម៉កបើកបរដោយបុរសម្នាក់រួមដំណេីរជាមួយនិងមិត្តភក្ដិម្នាក់ទៀត បេីកវ៉ាជែងមិនប្រយ័ត្នកៀររថយន្តស៊េរីទំនើបបណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនបង្កអោយមានអ្នករងរបួស។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីម៉ោង១នឹង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្សារទំនេីបស្ទឹងមានជ័យថ្មី នៅតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ពាក់ឯកសណ្ឋានសមត្ថកិច្ចបេីករថយន្តម៉ាក TOYOTA HILUX RALLY ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2-BP 6644 បេីកបរតាមផ្លវ២១៧ ក្នុងទិសដៅពីកេីតទៅលិច ស្រាប់តែមកដល់ចំណុចកេីតហេតុក៏មានបុរសម្នាក់រួមដំណេីរជាមួយមិត្តភក្ដិបេីកម៉ូតូសណ្ដោងរុឺម៉កមកពីក្រោយយ៉ាងលឿន ហេីយបានវ៉ារថយន្តខាងស្ដាំ ប៉ុន្ដែវ៉ាមិនផុតក៏បានកាច់ឆ្វេងចូលគន្លងរថយន្ត ហើយក៏កន្ទុយរ៉ឺម៉កកៀរថ្ពាល់រថយន្តស៊េរីទំនើបរងការខូចខាត ធ្លាក់កាងខាងមុខចំហៀងខាងស្ដាំ តែមិនបង្កអោយមានអ្នករងរបួសនោះទេ។

ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកដល់កន្លែងកេីតហេតុ និងបានឲ្យភាគីទាំងសងខាងធ្វេីការសម្របសម្រូលគ្នា តែភាគីខាងរ៉ឺមកអត់មានលទ្ធភាពសង ទេីបសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ រាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វេីការវាសវែង យករថយន្តនឹងម៉ូតូសណ្ដោងរ៉ឺម៉ក ទៅរក្សាទុកនៅអធិការខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.