ភ្នំពេញ៖ រថយន្តធុនធំដឹកខ្ទឹមធ្ងន់ពេកបើកចូលផ្លូវក្រោមស្ពានមរតកតេជោ ស្រុតដីជាប់ផុងផ្អៀងមួយចំហៀង ចាក់ខ្ទឹមចោលពេញផ្លូវ សំណាងល្អរថយន្តមិនក្រឡាប់ និងមិនបង្កគ្រោះថ្នាក់ដល់ធ្វើដំណើរ។

ហេតុការណ៍នេះបានកើតឡើងការវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រោមស្ពានអាកាសមរតកតេជោ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-6135 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើង បើកឆ្លងកាត់ចូលក្រោមស្ពាន ពេលដល់ត្រង់ចំណុចកន្លែងកើត ហេតុស្រាប់តែ ផុងដីលិចកង់រថយន្តខាងក្រោយមួយចំហៀងធ្វើអោយរថយន្តផ្អៀងស្ទើរក្រឡាប់ ហើយចាក់ខ្ទឹមចោលពេញផ្លូវតែម្ដង ប៉ុន្ដែសំណាងល្អរថយន្តមិនក្រឡាប់ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យនៅទីតាំងកន្លែងកើតហេតុ ដោយរថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯង មិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរក៏អនុញ្ញាតអោយម្ចាស់រថយន្តហៅរថយន្តផ្សេងទៀតមកសាងទំនិញ និងអូសយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ​៖ សេង សាវី

Share.