ក្រុម​បាល់ទាត់​ចំនួន​៥​បាន​ប្រកាស​ជ្រើសរើស​កីឡាករ​យុវជន​ថ្នាល​ប្រចាំ​ក្រុម​ខ្លួន​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​នានា​ដែល​រៀបចំ​នៅ​ឆ្នាំ​២០២១ នេះ​ផង ក៏​ដូចជា​បណ្តុះបណ្តាល​ប្រចាំ​ក្រុម​របស់​ខ្លួន​ផង។

លោក ផាន់ ចាន់ផាត ក្រុម​គ្រូ​បង្វឹក​របស់​គីរីវង់សុខសែនជ័យ បាន​​ប្រកាស​ថា៖«សួស្តី​ប្អូនៗ​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​កីឡាករ​ថ្នាល​យុវជន​អាយុ​ក្រោម​១៥​របស់​ក្លិប​គិរីវង់សុខសែនជ័យ គឺ​ ក្លិប​នឹង​ជ្រើសរើស​ប្អូនៗ​ដែល​មាន​ឆ្នាំ​កំណើត (ឆ្នាំ 2006-2007-2008) ដើម្បី​ធ្វើ​តេស្ត​ចូលរួម​ជាមួយ​ក្រុម​យុវជន​អាយុ​ក្រោម15ឆ្នាំ​របស់​ក្លិប​ត្រៀម​ប្រកួត​ពានរង្វាន់​របស់​សហព័ន្ធ​បាល់ទាត់​​កម្ពុជា និង​ពានរង្វាន់​ផ្សេងៗ​ទៀត។ ​សូម​ប្អូន​ត្រៀម​លក្ខណៈ​សម្បត្តិ​អោយ​បាន​ល្អ​រង់ចាំ​ក្លិប​ជូន​ដំណឹង​ថ្ងៃ​ធ្វើ​តេស្ត​ពេល​ក្រោយ។ ទូរសព្ទ​តាម​លេខ (097 722 1626/012 221 626)»។

ចំណែក​ហ្វេសប៊ុក​របស់​សាលាតម្រង់ទិស​អាយុក្រោម១៨ឆ្នាំ ខេត្តក្រចេះ បាន​ប្រកាស​ថា​ ត្រូវ​ការ​ជ្រើស​រើស​យុវជន​ដែល​មាន​ឆ្នាំកំណើត 2003 -2004-2005 ដើម្បី​ត្រៀម​ប្រកួត​លីគ​យុវជន រដូវកាល​ថ្មី។

ចំពោះ​សាលា​តម្រង់​ទិស​​បាល់ទាត់​ខេត្ត​បាត់ដំបង វិញ​ក៏​បាន​ប្រកាស​ជ្រើសរើស​កីឡាករ​ចូលរួម​ហ្វឹកហាត់​ដែរ​ដោយ​ជ្រើសរើស​​៣​កម្រិត​អាយុ​មាន​៖
-ក្រុមអាយុក្រោម១៣​ឆ្នាំ (2008-2009)
​-យុវជនអាយុក្រោម១៥ឆ្នាំ (2006-2007)
-យុវនារីអាយុក្រោម១៥ឆ្នាំ(2006-2008)
ប្អូនៗ​ដែលមានចំណាប់អារម្មណ៍ចង់​ក្លាយ​ជា​កីឡាករ​ កីឡាការិនី​របស់​សាលា​ សូម​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ទាំង​លក្ខខណ្ឌ បច្ចេកទេសនិងកម្លាំងផ្ទាល់ខ្លួន។សម្រាប់​កាលបរិច្ឆេត​ Page របស់​សាលា​នឹង​ផ្តល់​ជូន​ជា​ដំណឹង​តាម​ក្រោយ​​ឆាប់ៗនេះ។

ដោយ​ឡែក​សាលា​តម្រង់​ទិស​បាល់ទាត់​ខេត្ត​កណ្ដាល ក៏​ត្រូវ​ការ​ជ្រើសរើស​កីឡាករ​ដែរ ដោយ​បញ្ជាក់​ថា៖ប្អូនៗ​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​ទំនាក់ទំនង មក​កាន់​ប្រអប់​សារ​របស់​យើង​ខ្ញុំ​ រួម​ទាំង​ការ​សម្រប​ខ្លួន ទាំង​កម្លាំង កាយសម្បទា និង​បច្ចេកទេស​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ល្អ។ ចំពោះ​ពេលវេលា​និង​ទីកន្លែង​យើង​ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ»។

សម្រាប់​សាលា​តម្រង់​ទិស​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ជ្រើសរើស​យុវជន​អាយុ​ក្រោម18ឆ្នាំ ដែល​មាន​ឆ្នាំ​កំណើត​ចន្លោះ 2003-2004-2005។ សូម​ត្រៀម​លក្ខណៈ​ផ្នែក​កំលាំង កាយសម្បទា​និង​បច្ចេកទេស​ផ្ទាល់​ខ្លួន​អោយ​បាន​ល្អ នៅ​ខាង​មុខនេះ។ សូម​ទាក់ទង​តាម​លេខ​ 015 417 715/099 402 484៕

Telegram-Troryorng
Share.