ក្រុម​បាល់ទាត់​ហ្វូតសាល​​ជម្រើស​ជាតិ​វៀតណាម ដែល​ទទួល​បាន​កៅអី FIFA Futsal World Cup ក្រោមការ​ដឹកនាំ​ពី​សំណាក់​លោក​គ្រូ​បង្វឹក Phạm Minh Giang បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​​ផ្លូវការ​ហើយ បន្ទាប់​ពី​ប្រមូល​ផ្ដុំ​នៅ​ទីក្រុង​​ហាណូយ មួយ​រយៈ មុន​ធ្វើ​ដំណើរ​ទៅ​​បោះ​ជម្រុះ​ហ្វឹកហាត់​​និង​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​អេស្ប៉ាញ។

តាម​គម្រោង​ក្រុម​ជម្រើស​ជាតិ​វៀតណាម នឹង​ចាកចេញ​ទៅ​ទឹកដី​អឺរ៉ុប នៅ​ចុង​ខែ​សីហា នេះ​​ខណៈ​ក្រុម​អាស៊ាន​មួយ​នេះ​ត្រូវ​ចូលរួម​ប្រកួត​ពានរង្វាន់ Olivo Arena Tournament នៅ​ប្រទេស​អេស្ប៉ាញ ជាមួយ​ក្រុម​ម្ចាស់​អេស្ប៉ាញ ជប៉ុន និង​ហ្គាតេម៉ាឡា ចន្លោះ​ថ្ងៃ​ទី២៨ ដល់​៣១ ខែ​សីហា ឆ្នាំ​២០២១។ ក្រោយ​ចប់​ការ​ប្រកួត​ក្រុម​វៀតណាម ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​​ទៀត​ជាមួយ​​ក្រុម​ហ្វូតសាល Córdoba Patrimonio de la Humanidad របស់​អេស្ប៉ាញ។

អត្ថបទពាក់ព័ន្ធ៖អាជ្ញាកណ្ដាល​៣៩​រូប​​មក​ពី​​ទ្វីប​ទាំង​៦ នឹង​ដឹកនាំ​​ប្រកួត​ 2021 FIFA Futsal World Cup

ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ដោយ​ក្នុង​នោះ​មាន ថៃ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.