បន្ទាយមានជ័យ៖ ជនជាតិចិន វៀតណាមនិងខ្មែរស្រី ប្រុសចំនួន៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀននៃខេត្តបន្ទាយមានជ័យបង្រ្កាប និងឃាត់ខ្លួនបានក្រោមការការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើអីវ៉ាន់ (គ្រឿងញៀន) ខុសច្បាប់។

ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី25 ខែសីហា ឆ្នាំ2021ដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើអីវ៉ាន់ (គ្រឿងញៀន) ខុសច្បាប់នៅចំណុចមុខសាលារៀនព្រហ្មនិមិត្ត ក្នុងភូមិក្បាលស្ពាន1 សង្កាត់ ក្រុងប៉ោយប៉ែត។  ហើយក្នុងប្រតិបត្តិការបង្រ្កាបនេះដកហូតបាននៅវត្ថុតាងចាប់យកមាន ម្សៅម៉ត់ស សង្ស័យជាកេតតាមីន១កូនថង់តូច។

ក្រោយសួរនាំបឋមកំលាំងជំនាញបានបន្តឈានទៅត្រួតពិនិត្យបន្ទប់លេខ806 ជាន់ទី8 ក្នុងសណ្ឋាគារអូរមាស ភូមិបាលិលេយ្យ1 សង្កាត់ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យទី8ម្នាក់ទៀត  ក្នុងនោះវត្ថុតាងចាប់យកបានមាន ថ្នាំគ្រាប់Fifi (ហ្វាយហ្វាយ) ចំនួន 35បន្ទះ  កូនជញ្ជីងថ្លឹងថ្នាំ01 គ្រាប់កាំភ្លើងខ្លី 02គ្រាប់ ។

ក្រោយពីតេស្តសំណាកបឋម ស្វែងរកជម្ងឺកូវីដ-19 ឃើញថា ជនសង្ស័យទាំង08នាក់នេះអវិជ្ជមាន។ មន្ទីរប្រឆាំងគ្រឿងញៀននាំយកជនសង្ស័យចំនួន 4នាក់ រួមទំាងសម្ភារៈវត្ថុតាងដកហូតទំាងអស់ ត្រូវបានកំលាំងមន្ទីរប្រឆាំងគ្រឿងញៀន យកទៅបន្តនីតិវិធីនៅមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។

ដោយឡែកជនសង្ស័យចំនួន 04នាក់ទៀត ព្រមទាំងម្ចាស់ផ្ទះជួលចំនួន 02នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានលោកព្រះរាជអាជ្ញារងអនុញ្ញាតឲ្យកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នាំខ្លួនយកមកសួរនាំបន្ត នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត៕

Share.