ក្រុម​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​ក្នុង​សាលTIGER ឆ្នាំ២០២០ ក្លិបតារាមហាហង្ស (Mohahang All Star FC) របស់​កម្ពុជា នឹង​ត្រូវ​​ចូលរួម​ប្រកួត​ជើង​ឯក​​តំបន់​អាស៊ាន AFF Futsal Club Championship ជាមួយ​ក្រុម​​ម្ចាស់​ថៃ ២ក្រុម ម៉ាឡេស៊ី២ក្រុម ដើម្បី​ដណ្តើម​ជើង​ឯក​ក្រោយ​ក្រុម​ផ្សេងៗ​ប្រកាស​ដក​ខ្លួន​អស់។

ពានរង្វាន់ AFF Futsal Club Championship នៅ​ខេត្ត​ Ratchashima ប្រទេស​ថៃ ពីថ្ងៃទី១៣​ដល់១៧ ខែកញ្ញា ឆ្នាំ២០២១ នៅប្រទេសថៃ ដោយ​ក្រុម​នៅ​សល់​ទាំង​៥​​នោះ​មាន៖
-ក្រុម Port ASM របស់​ថៃ
-Freefire Bluewave Chonburi របស់​ថៃ
-Mohahang All Star FC របស់​កម្ពុជា
-Selangor FA របស់​ម៉ាឡេស៊ី
-Pahang Rangers FC របស់​ម៉ាឡេស៊ី

ពានរង្វាន់ AFF Futsal Club Championship រៀបចំ​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​២០១៥ ហើយ​ក្នុង​នោះ​ក្រុម​មក​ពី​ប្រទេស​ថៃ ឈ្នះ​ជើង​ឯក​គ្រប់​សម័យកាល​ដោយ​ក្រុម Port ឈ្នះ​៣លើក ក្រុម Bangkok BTS FC និង​ក្រុម Chonburi Bluewave ម្នាក់​១លើក៕

Telegram-Troryorng
Share.