ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកដីមួយគ្រឿងក្នុងល្បឿនមិនប្រយ័ត្នជាន់ហ្រ្វាំងមិនជាប់បណ្ដាលឲ្យជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿង ដែលកំពុងតែបត់ឆ្លងផ្លូវ មិនទាន់នឹងផុតផងនោះចំពេញទំហឹងរងការខូចខាត់យ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង តាមបណ្ដោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១នឹង៣៥នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសបើករថយន្តម៉ាក MERCEDES ពណ៌ទឹកប៊ិចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2F-6508 បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្លងផ្លូវមិនទាន់នឹងផុតផង ស្រាប់តែមានរថយន្តធុនធំម៉ាក-HYUNDRI ក្បាលពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-1891 បើកបរក្នុងទិសដៅពីលិចទៅកើតបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វារឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្ដែលរកការខូចខាតទាំងពីគ្រឿងមកដាក់អែបចិញ្ចឹមផ្លូវដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ នឹងទុកពេលវេលាភាគីទាំងពីធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងជាសំណងទៅឱ្យជនរងគ្រោះចំនួន២០០$ដុល្លារ ដើម្បីបញ្ចប់រឿង៕

Share.