ពានរង្វាន់ European Super League ដែលគេល្បីថានឹងបង្កើតក្រៅរង្វង់សមត្ថកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ត្រូវបានសារព័ត៌មានល្បីនៅអន្តរជាតិជាច្រើនលើកយកមកបកស្រាយជាច្រើនជ្រុងនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលមានក្លិបល្បីៗកម្រិតពិភពលោកចំនួន១២ មកពីអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី ចេញមុខមុនគេ ថានឹងចូលរួម។
ជាបឋមឃើញថាមានក្លិបបាល់ទាត់ចំនួន១២ បានចេញមុខចូលរួមប្រកួតក្នុងពាន European Super League នេះដោយក្នុងនោះមានក្លិបInter Milan, AC Milan, Juventus មកពីអ៊ីតាលី ក្លិប FC Barcelona, Real Madrid, Atlético Madrid មកពីអេស្ប៉ាញ និងក្លិប Manchester United, Liverpool, Man City, Arsenal, Chelsea, Spurs មកពីអង់គ្លេស។ សេចក្តីរាយការណ៍បានបន្ថែមដែលថាក្លិបដែលចូលរួមពានរង្វាន់នេះនឹងទទួលបានប្រាក់៤០០លានដុល្លារក្នុងមួយឆ្នាំ។
បញ្ហាកូវីដ-១៩ អូសបន្លាយក្នុងរយៈពេលកាន់តែយូរធ្វើឱ្យក្លិបបាល់ទាត់ជាច្រើនជួបបញ្ហាហិរញ្ញវត្ថុ ជាហេតុធ្វើឱ្យមានការមូលមតិបង្កើតពានរង្វាន់ European Super League នេះឡើង។ ម៉្យាងនេះមិនមែនជារឿងថ្មីនោះទេ តែជាផែនការដែលធ្លាប់លើកយកមកពិភាក្សាគ្នាជាច្រើនលើកច្រើនសារហើយដែរ។ ដំណឹងបានបញ្ជាក់ថាលោក Florentino Perez ប្រធានក្លិប Real Madrid នឹងកាន់តួរនាទីជាប្រធាន European Super League ហើយ លោក Joel Glazer ប្រធានក្លិប Man Utd និងលោក Andrea Agnelli ប្រធានក្លិប Juventus ជាអនុប្រធាន European Super League។
ភ្លាមៗ ក្រោយមានហេតុការណ៍កាន់តែជាក់លាក់ពីពានរង្វាន់ European Super League នេះ ភាគីUEFA ចេញប្រកាសពីការគ្រោងកែទម្រង់ដ៏ធំមួយនៃពានរង្វាន់ Champions League ហើយក៏អាចនឹកដាក់ទណ្ឌកម្មក្លិបដែលទៅចូលរួម យ៉ាងធ្ងន់។ ជាមួយគ្នានោះដែរតាមផែនការក្លិបដែលចូលរួមក្នុងពានរង្វាន់ថ្មីនេះ អាចត្រូវបានហាមឃាត់មិនអោយលេងនៅក្នុងការប្រកួតដទៃទៀតដូចជាការប្រកួតថ្នាក់ជាតិរបស់ខ្លួន ពានអឺរ៉ុប ឬពិភពលោក។ ចំណែកឯកីឡាករវិញនឹងត្រូវបាត់ឱកាសលេងឲ្យក្រុមជម្រើសជាតិ របស់ខ្លួនផងដែរ។
សារព័ត៌មានរបស់អ៊ីតាលី ថា UEFA ត្រៀមប្តឹងសំណងទឹកប្រាក់៦០០០លានអឺរ៉ូ ជំទាសនឹងក្លិបដែលពាក់ព័ន្ធនឹងផែនការបង្កើតពាន European Super League នេះឡើង។ ចំណែកសារព័ត៌មាននៅអង់គ្លេសវិញបញ្ជាក់ផងដែរថាក្រុមដែលចូលរួមពាន European Super League នឹងត្រូវចាប់ផ្តើមប្រកួតប្រជែងពីទីលីគទី៥ នៅក្នុងប្រទេសរៀងៗខ្លួន ប្រសិនបើសំរេចចិត្តវិលត្រឡប់ចូលមកលេងក្នុងលីគវិញ។
ចុងក្រោយនេះក្លិបបាល់ទាត់ Manchester United, Arsenal និង Tottenham បានដកខ្លួនចេញពីសមាជិក UEFA ហើយលោក Ed Woodward នាយកប្រតិបត្តិរបស់ក្លិប Manchester United បានដកខ្លួនចេញពីក្រុមប្រឹក្សា UEFA ផងដែរ។ នេះបើតាមការបញ្ជាក់របស់ សារព័ត៌មានdailymail៕