ចូល​ចិត្ត​ផ្សងព្រេង​ជាមួយ​នឹង​សត្វ​ឆ្កែ​ចំនួន​ពីរ​ក្បាល​ Influencer ដ៏​ល្បី​ឈ្មោះ​របស់​ចិន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ហៅ​ថា​ «Henan Meimei» បាន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ទៅ​កាន់​តំបន់​ទីបេ ដោយ​​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា​ ឆ្នាំ​២០២១​ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែល​​នាង​មិន​អាច​ត្រលប់​មក​ផ្ទះ​វិញ​បាន​ជា​រៀងរហូត​។​

នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​មួយ​ (Livestream) នៅ​លើ​ Platform Douyin ​នា​​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា​កន្លង​ទៅ​ថ្មី​នេះ​ Meimei បាន​ថត​រូប​ភាព​ដ៏​ស្រស់​ស្អាត​នៅ​តំបន់​ទីបេ​ ចែក​រំលែក​ឱ្យ​អ្នក​ Follower របស់​ខ្លួន​បាន​មើល​។​

នៅ​ម៉ោង​ប្រមាណ​ជា ​៧និង​៤៤នាទី​ព្រឹក​ ខណៈ​ដែល​ Meimei កំពុង​តែ​ទាញ​ឡាន​ពណ៌​ផ្កាឈូក​តូច​របស់​ខ្លួន​ឡើង​ទៅ​ខាង​លើ​ ពេល​នោះ​ស្រាប់​តែ​ភ្នែក​របស់​នាង​បើក​ធំ​ហាក់​ដូច​ជា​តក់​ស្លុត​ខ្លាំង​ ហើយ​ស្រែក​ជា​ភាសា​ចិន​ថា​ «អូ​ទេ ខ្ញុំ​កំពុង​ជួប​គ្រោះ​ថ្នាក់» បន្ទាប់​មក​​កាំមេរ៉ា​របស់​នាង​បាន​បែរ​ចេញ​។

ក្រោយ​មក​ទៀត​សំឡេង​ស្រែក​ដោយ​ឈឺចាប់​ ខណៈ​ដែល​​កាំមេរ៉ា​ញ័រ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​វីដេអូ​ Live ដោយ​ស្ងៀមស្ងាត់​ ការផ្សាយ​ផ្ទាល់​នោះ​ត្រូវ​បាន​កាត់​ផ្ដាច់​។

ដំបូង​ឡើយ​មាន​ការ​សង្ស័យ​ថា​នារី​វ័យ​ក្មេង​រូប​នេះ​ស្លា.ប់​ដោយសារ​តែ​ឆក់​ខ្សែ​ភ្លើង​ ប៉ុន្តែ​ប៉ូលិស​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា​ ឆ្នាំ២០២១ ថា​ Meimei ស្លា.ប់​ដោយ​សារ​រថយន្ត​កិន​ពី​លើ​​។

យោងតាម​សារព័ត៌មាន​ China Daily បាន​រាយការណ៍​ថា​ សព​របស់​នា​ងត្រូវ​បាន​ប៉ូលិស​រក​ឃើញ​ជាប់​នៅ​ខាង​ក្រោម​ឡាន​ប្រើ​ថាមពល​ព្រះ​អាទិត្យ​របស់​នាង​។ វាសនា​ឆ្កែ​ពីរ​ក្បាល​របស់​នាង​នៅ​មិន​ទាន់​ដឹង​ថា​នឹង​ទៅ​ជា​យ៉ាងណា​នោះ​ទេ​។ ចំណែក​អ្នក​គាំទ្រ​នៅ​ពេល​បាន​ដឹងដំណឹង​សោកសៅ​នេះ​បាន​ចូល​មក​ Comment រំលែក​ទុក្ខ​នាង​គ្រប់​ៗ​គ្នា​។

Meimei មាន​ចំនួន​អ្នក​តាម​ច្រើន​ជាង​ ៩៣០០០ នៅ​លើ​ Platform Douyin ដោយ​នាង​តូច​ម្នាក់​នេះ​តែ​ងតែ​ផុស​ពី​ដំណើរ​កម្សាន្ត​ជា​ប្រចាំ​ជាមួយ​នឹង​សម្រង់​សម្ដី​ខ្លីៗ​មាន​អត្ថន័យ​​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​ដែល​ Follow ខ្លួន​៕

Telegram-Troryorng

Share.