ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាដ្រីម​ ឆ្នាំ២០២១ ពណ៌​ខ្មៅ បើកបរក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៍ជ្រុលទៅបុកពីក្រោយរថយន្ដ​ កូរ៉​ ឃ្លុបដឹកទំនិញរងរបួសបន្តិចបន្តូច​ ប៉ុន្តែ​ម៉ូតូត្រូវបានខូចខាតខ្ទេចផ្នែកខាងមុខ ។ 

ហេតុការណ៍​នេះ​កើត​ឡើង​​ នៅ​ចំណុច​មុខមន្ទីពេទ្យឯករាជ១ ផ្លូវ​វេងស្រេង​ សង្កាត់​ចោមចៅ១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ រាជធានី​ភ្នំពេញ​ កាលវេលាម៉ោង​ ០២​ និង៤០​ នាទី​ ថ្ងៃទី​ ២៩​ ខែសីហា​ ឆ្នាំ​២០២១។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បេីកមូតូហុងដាដ្រីមឆ្នាំ២០២១​ ពាក់ផ្លាកលេខ ភ្នំពេញ 1AQ- 1442 បើកបរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីជកេីតទៅលិចក្នុងល្បឿន​ ខណះមកដល់ចំណុចកើតហេតុក៍អកហ្សេីចាប់ហ្វ្រាំងមិនទាន់បានទៅបុកជារថយន្តកូរ៉ឃ្លុបដឹកទំនិញ​ ផ្លាកលេខ ភ្នំពេញ​ 2BJ- 4639 ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យក្បាលម៉ូតូចូលក្រោមរថយន្តរងការខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យ​ ចុះមកដល់ធ្វើការវាសលវេងនិងបាញ់ថ្នាំយកម៉ូតូនិងរថយន្តដាក់ខាងអោយសម្របសម្រួលគ្នា ក្រោយមកក៏ម្ចាស់រថយន្ត និង​ មូតូបានព្រមព្រាងគ្នាយកមូតូ​ និង​ រថយន្ត​ ទៅជួសជុលរាងខ្លួនដេីម្បីបញ្ចាប់រឿងផងដែរ​។

Share.