ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម បាន​ប្រកួត​​អន្តរជាតិ​​ក្នុង​ពានរង្វាន់ Trofeo International Futsal Tournament ចាញ់​ក្រុម​ជប៉ុន និង​អេស្ប៉ាញ នៅ​ប្រទេស​អេស្ប៉ាញ មុន​ចាកចេញ​​ទៅ​ប្រកួត FIFA Futsal World Cup 2021 នៅ​ប្រទេស​លីទុយអានី។

កម្មវិធី​ប្រកួត​​របស់​ក្រុម​វៀតណាម ក្នុង​ពាន Trofeo International Futsal Tournament មាន៖
-២៨ សីហា ២០២១ វៀតណាម ០-១ ជប៉ុន
-២៩ សីហា ២០២១ វៀតណាម ០-៤ អេស្ប៉ាញ
-៣១ សីហា ២០២១ វៀតណាម ប៉ះ ហ្គាតេម៉ាឡា

ក្រោយ​ចប់​ការ​ប្រកួត​ក្រុម​វៀតណាម ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ​​ទៀត​ជាមួយ​​ក្រុម​ហ្វូតសាល Córdoba Patrimonio de la Humanidad របស់​អេស្ប៉ាញ។

សូម​បញ្ជាក់ថា​វៀតណាម ស្ថិត​ក្នុង​ក្រុម​បាល់ទាត់​ហ្វូតសាល​ជម្រើស​ជាតិ​​៥​ប្រទេស តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ហ្វូតសាល​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup នៅ​ប្រទេស​លីទុយអានី ក្នុង​ទ្វីប​អឺរ៉ុប ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ខាង​មុខ ដោយ​ក្នុង​នោះ​មាន ថៃ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និង​វៀតណាម៕

Telegram-Troryorng
Share.