យោង​តាម​សេចក្ដី​ប្រកាស​របស់​ ក្រសួង​កិច្ចការងារនារី ​នៅ​លើ​បណ្ដាញ​សង្គម តាម​រយៈ​ផេក​របស់​ក្រសួង​​កាល​ពី​ថ្ងៃ​ទី ​២៩ ខែ​សីហា​ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ បាន​ឱ្យ​ដឹង​ថា កញ្ញា រ៉េត សារីតា គឺជា​ទូតសុឆន្ទៈ​របស់​ក្រសួង​។

កញ្ញា រ៉េត សារីតា ស្រី​ស្អាតរាង​តូច​ច្រឡឹងសំបុរ​​ស្រអែម​ស្រស់ម្ចាស់​តំណែង​បវរកញ្ញា​ចក្រវាឡកម្ពុជាប្រចាំ​ឆ្នាំ​២០២០​ ត្រូវ​បាន​​ក្រសួង​កិច្ចការនារី​តែងតាំង​ជា​ទូតសុឆន្ទៈ​។

នារី​រូប​ស្អាត​ញញឹម​ស្រស់​ ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ ​ដែលសព្វថ្ងៃ​នេះ​​ជា​តារា​សម្ដែង តារា​ម៉ូដែល ពិធីការិនី ​បាន​ថ្លែង​និង​ប្ដេជ្ញា​ចិត្ត​ក្នុង​នាម​ខ្លួន​​ជា​ទូតសុឆន្ទៈ​របស់​ក្រសួង​កិច្ច​ការនារី​​ថា​ ៖«នាងខ្ញុំនឹងបំពេញតួនាទីនេះអោយបានល្អបំផុតដើម្បីតំណាងភាពអង់អាចរបស់ស្រ្តីនិងជាគំរូសម្រាប់ស្រ្តី និងក្មេងស្រីកម្ពុជាក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាព ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះរបស់អ្នកទាំងនោះ»។

កញ្ញា រ៉េត សារីតា ​កើត​នៅ​ថ្ងៃ ​ទី​២២ ខែ​ធ្នូ ឆ្នាំ​១៩៩៤ បច្ចុប្បន្ន​​មាន​វ័យ ​២៦ ឆ្នាំ​ មាន​កម្ពស់​១.៦៥​ សង់​ទីម៉ែត្រ គឺជា​បវរកញ្ញា​ចក្រវាឡ​ឆ្នាំ​២០២០ ដែល​តំណាង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​បវកញ្ញា​ចក្រវាឡ​ពិភពលោក​លើក​ទី​៦៩ នៅ​សហរដ្ឋអាមេរិក។

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.