តារា​ចម្រៀង​ល្បី​ Seven បាន​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ទៅ​កាន់​គូស្នេហ៍​តារា​សម្ដែង​ស្រី​ Lee Da Hae មិត្តស្រី​ដែល​បាន​សេពគប់​គ្នា​រយៈ​ពេល​៧​ឆ្នាំ​ នៅ​ក្នុង​កម្មវិធី​​មួយ​របស់​ទូរទស្សន៍​ MBC។

នៅ​ក្នុង​កម្មវិធី «Point of Omniscient Interference» តារា​ចម្រៀង​រូប​សង្ហាលោក Seven បាន​បង្ហាញ​វត្តមាន​ដោយ​បង្ហាញ​ពី​ការងារ​របស់​លោក​ ប៉ុន្តែ​ក្នុង​ពេល​ថត​នោះ​លោក​ Seven ក៏​បាន​ធ្វើ​ការ​ Call ទៅ​គូស្នេហ៍​សំណព្វចិត្ត​ដែល​បាន​សេពគប់​គ្នា​រយៈ​ពេល​ ៧​ឆ្នាំគឺ​កញ្ញា​ Lee Da Hae បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះនេះ​គឺជា​លើក​ទីមួយ​ដែល​គូស្នេហ៍​បាន​បង្ហាញ​ពី​ភាពផ្អែមល្ហែម​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រយៈ​ពេល​ពីរបី​ឆ្នាំ​កន្លង​មក​នេះ​។​

ពាក្យ​សន្ទនា​ដែល​គូស្នេហ៍ទាំងពីរ​បាន​សន្ទនា​គ្នា​មាន​ដូច​ជា​ការ​ប្រើ​ប្រាស់​ពាក្យ​ «Honey» និង​សំនួរ​បែប​គួរ​ឱ្យ​ស្រលាញ់​ថា​ «កំពុង​តែ​​ធ្វើ​អី​នឹង​?» ពាក្យ​សន្ទនា​រវាង​អ្នក​ទាំងពីរ​បាន​ធ្វើ​ឱ្យ​សមាជិក​ក្នុង​កម្មវិធី​​រំភើប​រីករាយ​យ៉ាង​ខ្លាំង​។ នៅក្នុង​នោះ​ Lee Da Hae ក៏​លួច​បង្ហើប​ពី​ចំណុច​អាថ៌កំបាំង​របស់​ Seven ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​និង​ចង់​ដឹង​ជា​ខ្លាំង​៕

Telegram-Troryorng
Share.