ក្រុម​បាល់ទាត់​​​ម្ចាស់​ផ្ទះ​រុស្ស៊ី បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​នៃ​ពានរង្វាន់​បាល់ទាត់​ឆ្នេរ​ខ្សាច់​​ពិភពលោក 2021 FIFA Beach Soccer World Cup នៅ​​​ទីក្រុង​ម៉ូស្គូ ក្រោយ​យក​ឈ្នះ​លើ​​ក្រុម​ជប៉ុន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​ស្វីស ជាប់​ចំណាត់​ថ្នាក់​លេខ៣។

លទ្ធផល​ប្រកួត​ចុងក្រោយ​នៅ​អាទិត្យ ២៩ សីហា ២០២១៖
កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៖ រុស្ស៊ី ៥-២ ជប៉ុន
កម្មវិធី​ប្រកួត​វគ្គ​​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣៖​ស្វីស ៩-៧ សេណេហ្គាល់

ពានរង្វាន់ 2021 FIFA Beach Soccer World Cup មាន​ក្រុម​ចូលរួម​ចំនួន​១៦ក្រុម​មក​ពី​៦ទ្វីប​ផ្សេង​គ្នា ដោយ​បែងចែក​ជា​​៤​ពូល​ប្រកួត​ពី​ថ្ងៃ​ទី​១៩ ដល់ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២១ នៅ​លើ​ទីលាន ​Luzhniki Beach Soccer Stadium។ ជា​លទ្ធផល៖
ជើង​ឯក៖រុស្ស៊ី
ជើង​ឯករង៖ជប៉ុន
លេខ៣៖ស្វីស
លេខ៤៖សេណេហ្គាល់
ម្ចាស់​ស្បែក​ជើង​មាស៖Glenn Hodel (ស្វីស) រក​បាន​១២គ្រាប់

ពានរង្វាន់​បាល់ទាត់​លើ​ឆ្នេរខ្សាច់​នេះ​រៀបចំ​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៥ មក​ម៉្លេះ ដោយ​រាល់​១​ឆ្នាំ​ម្តង ដោយ​ប្រើ​ឈ្មោះ​ថា Beach Soccer World Championships ប៉ុន្តែ​​នៅ​ឆ្នាំ​២០០៥ បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ FIFA Beach Soccer World Cup។ ក្រុម​ប្រេស៊ីល ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១៤លើក៕

Telegram-Troryorng
Share.