NaKom តារាកំប្លែងដ៏ល្បីស្ថិតក្នុងក្រុមកំប្លែងជាមួយល្បង Jazz 4G ដែលប្រជាជនកម្ពុជានិយមទស្សនាភាពយន្តថៃស្គាល់គាត់ច្រើនគួរសមបានឆ្លងជំងឺកូវីដ-១៩ ដូចជាអ្នកសិល្បៈថៃមួយចំនួនធំ គ្រាន់តែអាការៈរបស់គាត់ស្ថិតក្នុងស្ថានភាពមួយធ្ងន់ធ្ងរព្រោះសួតទាំងសងខាងរលាកខ្លាំងចំណែកតម្រងនោមគាំងត្រូវប្ដូរមន្ទីរពេទ្យព្យាបាលជាបន្ទាន់ព្រោះខ្វះខាតឧបករណ៍សង្គ្រោះ។

យោងតាមការឱ្យដឹងពីកូនស្រីនិងកូនប្រសាររបស់តារាកំប្លែងជើងចាស់ដ៏ល្បីរូបនេះពេលនេះ Nakom ត្រូវបានប្រើប្រាស់ឧបករណ៍ជំនួយដង្ហើមនិងសុងតម្រងនោមយ៉ាងហោចណាស់ពីរទៅបីដង។ កូនស្រីរបស់លោកបាននិយាយថាអាការៈរបស់លោកនៅពេលនេះកាន់តែទ្រុឌទ្រោមខ្លាំងហើយព្រោះមេរោគកូវីដបានចូលទៅដល់ត្រង់បរិវេណសួតរបស់គាត់ត្រង់កន្លែងភ្ជាប់ទៅនឹងតម្រងនោមដែលបណ្ដាលឱ្យតម្រងនោមរបស់លោកកាន់តែខ្សោយនឹងគាំងលែងមានចលនា។
សូមរំលឹកឡើងវិញថាតារាកំប្លែងក្នុងក្រុមរបស់ Jazz ដែលបានឆ្លងជំងឺកូវីដ-១៩ ក្រៅពី Nakom នៅមានball chernyim ម្នាក់ទៀត ប៉ុន្តែនៅពេលនេះ Jazz និង Ball បានជាសះស្បើយត្រលប់ទៅកាន់ផ្ទះវិញរៀងខ្លួនហើយ ខណៈអាការៈរបស់ Nakom កាន់តែយ៉ាប់យ៉ឺនត្រូវការអុកស៊ីសែនជំនួយដង្ហើមជាប់ជានិច្ច៕
ប្រភព៖ Thairath