មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបុរសម្នាក់បានបើករថយន្តម៉ាកព្រុសគេចពីរថយន្តមួយគ្រឿងផ្សេងទៀតរេចង្កូតធ្លាក់ចូលទឹកប្រឡាយតែសំណាងល្អមិនមានអ្នក របួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង ១៥នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវលេខ  ១០៤  នៅក្នុងភូមិថ្មី  សង្កាត់ទៀន  ខណ្ឌដង្កោ។

អ្នកបើកបររថយន្តបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុគាត់រួមនិងក្រុម គ្រួសារបានបើក រថយន្តម៉ាកព្រុសពណ៌សចេញពីផ្ទះនៅរាជធានីភ្នំពេញ  បំណងទៅលេង ស្រុកកំណើត នៅខេត្ត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តធំមិនចាំម៉ាកបាន បើកវ៉ាជែងជាមួយ រថយន្តផ្សេងទៀតធ្វើឲ្យរូបគាត់បានគេចពីរថយន្តធំនោះហើយក៏បានរេចង្កូតធ្លាក់ចូលទឹកប្រឡាយតែសំណាងល្អក្រុមគ្រួសារគាត់រួមនិងរូបគាត់ជាអ្នកបើករថយន្តមិនបានរងរបួសអ្វីនោះទេ   ខូចខាតតែរថយន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន  បានចុះទៅដល់កន្លែង កើតហេតុនិងត្រួតពិនិត្យទៅលើរថយន្ត ដោយឃើញថារថយន្តមិនមានបង្កដល់ទ្រព្យ សម្បត្តិរដ្ឋ ហើយក៏មិនមានអ្នកណារងរបួសនៅក្នុងករណីខាងលើនេះ សមត្ថកិច្ចបាន ឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចដើម្បីមកស្ទូចយករថយន្តដើម្បីទៅជួសជុលឡើងវិញ៕

អត្ថបទ៖សេង សាវី

Share.