កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​សីហា​ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ តារា​សម្ដែង​រូបសង្ហា​លោក​ សេង មង្គល បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ គឺ​ជា​រូបភាពចាស់​ៗ​ កាត់​ត​ជាមួយ​នឹង​រូប​ភាព​បច្ចុប្បន្ន​កាល​របស់​លោក​ ដែល​មើល​ទៅ​អាច​និយាយ​បាន​ថា​ពិត​ជា​ខុស​គ្នា​ដាច់​ស្រឡះ​តែ​ម្ដង​។

រូបភាព​ដែល​លោក​បង្ហោះ​មាន​ចំនួន ​៥​សន្លឹក​នោះ​គឺ​ជា​រូប​ដែល​បាន​ដក​ស្រង់​ចេញ​ពី​រឿង​ខ្មែរ​​មួយ​ដែល​លោក​ធ្លាប់​បាន​សម្ដែង​ក្នុង​អតីត​កាល​ ដោយ​កាល​នោះ​លោក​មាន​រូប​រាង​ស្គម និង​ មិនមាន​សាច់​ដុំ​មាំ​សង្ហា​ដូច​ជា​បច្ចុប្បន្ន​នេះ​នោះ​ទេ​។

រូបភាព​នោះ​គឺជា​រូបភាព​ដកស្រង់​ចេញ​ពី​រឿង​ «បេះដូង​ខ្ញុំ​សម្រាប់អ្នក​ណា​» ដែលតារា​ប្រុស​រូប​នេះ​សម្ដែង​ជា​មួយ​នឹង​កញ្ញា វ៉ាន់ សម្ផស្ស Freshie Girl ចំណាត់​ថ្នាក់​លេខ​១ ឆ្នាំ​២០០៨ ដោយ​រឿង​នេះ​បាន​​បញ្ចាំង​នៅ​លើ​កញ្ចក​់​ទូរទស្សន៍​បាយ័ន​កាល​ពី​ជាង​១០​ឆ្នាំ​មុន​។

សេង មង្គល និង វ៉ាន់ សម្ផស្ស (បេះដូងខ្ញុំ​សម្រាប់​អ្នក​ណា?)

ចង់​ដឹង​ថារូបរាង​របស់​ប្រុស​ស្អាត​សេងមង្គល​ ប្រែប្រួល​ដល់​កម្រិត​ណា​សូម​ទស្សនា​រូបភាព​ខាង​ក្រោម​៖

Telegram-Troryorng
ia
Share.