ថ្មីៗ​នេះ​ មាន​រឿង​ដ៏​សោកស្ដាយ​ជា​ពន់ពេក​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​​ទឹក​ដីខេត្ត​មាត់​ឆ្នេរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​សារ​តែ​​កងទ័ព​អាវ​ស​មួយ​រូប​បាន​បាត់បង់​ជីវិត​ព្រោះតែ​កូវីដបាន​ឆក់​យកជីវិត​ បន្សល់​ទុក​​ត្រឹម​ការ​ចង់ចាំ​និង​ក្ដី​ទុក្ខ​សោក​សម្រាប់​ក្រុម​គ្រួសារ មិត្តភក្ដិ​ ក៏​ដូច​ជា​សាធារណជន​ដែល​ទទួល​បាន​ដំណឹង​នេះ​។

កញ្ញា​ អ៊ឹម​ ស្រីនិ អ្នក​គ្រូ​ពេទ្យ​ជួរមុខ​​វ័យ​២៨ឆ្នាំ​ ជា​មន្ត្រី​សុខាភិបាលបម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ព្រះសីហនុ ​​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩។

ការ​ពលិជីវិត​របស់​កញ្ញា អ៊ឹម ស្រីនិ វីរជន​អាវសដែល​ជា​គ្រូ​ពេទ្យ​ជួរ​មុខបាន​លះបង់​កម្លាំងកាយ ពេលវេលា និង​ សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​-១៩ បាន​ធ្វើ​ឱ្យ​មតិ​សាធាណជន​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ក្នុង​នោះ​អ្នក​សិល្បៈ​ខ្មែរ​ជា​ច្រើន​រូប​ក៏​បាន​បង្ហាញ​នូវ​អារម្មណ៍​សោកស្ដាយ​និង​ចូលរួម​រំលែក​ទុក្ខ​​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​គ្មា​ន​ថ្ងៃ​វិលវិញ​នេះ​ផង​ដែរ​។

១​. អ្នក​នាង ពេជ្រ សូលិកា
«នាងខ្ញុំ នឹង ក្រុមគ្រួសារ សូមចូលរួមសោកស្តាយ នឹង សូមរំលែកទុក្ខពីចំងាយដល់គ្រួសារសពផង»

២. ពិធីករ លោក សុខ រ៉ាស៊ី
«សូមចូលរួមរំលែកទុក្ខ គ្រូពេទ្យស្ម័គ្រចិត្ត ទីមួយ បានស្លាប់ ដោយសារ ជំងឺកូវីត១៩ សូមអោយប្អូនទៅបានសុគតិភព បងប្អូន មានពាក្យអ្វី ចង់រំលែកទុក្ខ ជូនគាត់ អាចComment មក! សូមអគុណនូវការលះបង់ដ៏ធំធេងនេះ​ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារទាំងមូលផង»

៣. ​កញ្ញា​ នី មុនីនាថ
«នាងខ្ញុំ​សូមសំដែងនូវការសោកស្ដាយ និង ការគោរពចំពោះការលះបង់ដ៏ធំធេងទាំងកំលាំងកាយនិងកំលាំងចិត្តដើម្បីប្រយុទ្ធប្រឆាំង COVID-19 របស់វិរះនារីកងទ័ពអាវសជួរមុខ សូមឧទ្ទិសកុសលផលបុណ្យដែលនាងខ្ញុំបានសាងសូមជួយបញ្ជូនវិញ្ញាណក្ខ័ន្តរបស់អ្នកគ្រូពេទ្យទៅកាន់សុគតិភពផងចុះ» 

៤. ពិធីករ​​-តារា​សម្ដែង​ លោក ប៉ែន​ ចំរុង
«ធ្វើជាពេទ្យមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំហេតុអី តែពេលនេះអ្នកគ្រូបែជាលាចាកលោកទាំងភាពសោកស្តាយបំផុត សូមសំដែងនូវការគោរពចំពោះការលះបង់ដ៏ធំធេងទាំងកំលាំងកាយនិងកំលាំងចិត្តដើម្បីប្រយុទ្ធប្រឆាំង COVID-19 របស់វិរះនារីកងទ័ពអាវសជួរមុខ សូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំបានសាងសូមជួយបញ្ជូនវិញ្ញាណក្ខ័ន្តរបស់អ្នកគ្រូពេទ្យទៅកាន់សុគតិភពផងចុះ»

៥. តារា​ចម្រៀង​ ជ័យ សុវ៉ាត​
«អរគុណគ្រប់យ៉ាងដែរអ្នកគ្រូបានលះបង់ដើម្បីប្រទេសរបស់យើង ពួកយើងនិងចងចាំអ្នកគ្រូនៅក្នុងបេះដូងរហូតទៅ»

អ្នក​គ្រូពេទ្យ អ៊ឹម ស្រីនិ បាន​ឆ្លង​ជំងឺ​កូវី​១៩ ហើយ​ត្រូវ​បាន​បញ្ជូន​មក​សំរាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ ព្រីមៀម​ សែន​សុខ​ កាល​ពី​ចុង​សប្ដាហ៍​មុន​ មក​ដល់​ថ្ងៃ​អាទិត្យ​ទី ២៨ វេលាម៉ោង​១០​យប់​ អ្នកគ្រូពេទ្យ​ បាន​ស្លាប់​បាត់​បង់​ជីវិត​ ព្រោះអាការៈ​ជំងឺ​កូវីដ​១៩ ​ធ្វើទុក្ខ​ខ្លាំង រហូត​មិន​អាចជួយ​សង្គ្រោះ​បាន៕

Telegram-Troryorng

Share.