និយាយ​ពី​រឿង​ភាគកូរ៉េ​មិន​អាច​ខ្វះ​ឡើយ​តារា​សម្ដែង​ដែល​នឹង​ធ្វើ​ឱ្យ​សាច់​រឿង​នីមួយ​ៗ​កាន់​តែ​ល្អមើល​និង​ជក់​ចិត្ត​។ នៅ​ក្នុង​ចំណោម​តារា​ស្រី​ស្រស់​ស្អាត​ដ៏​ច្រើន​ដែល​មាន​សមិទ្ធិផល​រឿង​ល្បី​ៗ និង​ទាក់​ចិត្ត​អ្នក​ទស្សនា​ ​មាន​តារា​ស្រី​ចំនួន​៣ ដែល​បាន​​ត្រូវ​អ្នក​គាំទ្រយល់​ឃើញ​ថា​ស័ក្ដិសម​នឹង​​រហស្សនាម​ Queen ឬ​ម្ចាស់ក្សត្រី​ប្រចាំ​រឿង​ភាគ​កូរ៉េ។

តារា​ស្រី​ទាំង ​៣រូប​ដែល​សមនឹង​ងារ​ជា​ម្ចាស់​ក្សត្រី​​ប្រចាំ​រឿង​ភាគ​កូរ៉េ​ ​ហើយត្រៀម​វិល​ត្រលប់​មក​គ្រង​បល្ល័ង្ក​សម្ដែង​តាម​រយៈ​រឿង​ភាគ​ថ្មី​រួម​មាន​៖ Jun Ji Hyun, Song Hye Kyo និង Son Ye Jin ។

១. Jun Ji Hyun ហៅ​ ឆូ សុងអ៊ី

ស្នាដៃ​ចុង​ក្រោយ​របស់ Jun Ji hyun គឺ​រឿង​ «Kingdom: Ashin of The North» ប៉ុន្តែ​តារា​ស្រី​រូប​នេះ​ក៏​នឹង​ត្រៀម​មាន​ខ្សែភាពយន្ត​ភាគ​បែប​រន្ធត់​រឿង «Cliffhanger»  ជាមួយ​នឹង​តារា​សម្ដែង​រូប​សង្ហា Ju Ji hoon ដើម្បី​ស្វែង​រក​មនុស្ស​ដែល​បាត់​ខ្លួន​នៅ​តំបន់​ភ្នំជីរី។ រឿង​ភាគ​ចុង​ក្រោយ​ដែល​ Jun Ji hyun សម្ដែង​គឺ​រឿង​ «Legend of the Blue Sea» ដែល​បាន​បញ្ចាំង​កាល​ពី​ឆ្នាំ​២០១៦ ចាប់​ដៃ​គូ​ជាមួយ​នឹង​ Lee Min Ho ។

២. Song Hye Kyo ហៅ​ ហាន់ ជីអ៊ុន

ភាពយន្ត​កំប្លែង​បែប​មនោសញ្ចេតនា​ Now We Are Breaking up គឺ​ជា​ស្នាដៃ​ថ្មី​បន្ទាប់​ពី​ស្នាដៃ​ចុង​ក្រោយ​រឿង​ «Encounter» ដែល​តារា​​ស្រីវ័យ​៤០​ឆ្នាំ​រូប​នេះ​​សម្ដែង​ជាមួយ​នឹង​តួ​ប្រុស​វ័យ​ក្មេង​​​​​​​​​​​​​​​​​​​​​​​​ Park Bo Geum កាល​ពី​ឆ្នាំ​ ២០១៨។ Now We Are Breaking Up ​​បាន​កំណត់​កាល​បរិច្ឆេទ​បញ្ចាំង​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ខាង​មុខ​នេះ។ រឿង​នេះ​ Song Hye Kyo សម្ដែង​ជា​តួអង្គ​ ប្រធាន​គ្រប់​គ្រង​ផ្នែក​រចនា​ម៉ូដ​. សម្រាប់​រឿង​​នេះ​តួឯក​ប្រុស​គ្មាន​អ្នក​ណា​ក្រៅ​ពី Jang Ki young  ​បុរស​សង្ហា​តួ​អង្គ​កញ្ជ្រោង​កន្ទុយ​៩​​ពី​ភាពយន្ត​ «My Roommate is A Ghumiho» នោះ​ទេ​។

៣. Son Ye Jin

តារា​ស្រី​វ័យ​៣៩​ឆ្នាំ​ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​តាម​រយៈ​ភាពយន្ត​ភាគ​ Crash Landing On You កាល​ពីរវាងឆ្នាំ​២០១៩-២០២០ មិន​ទាន់​ទទួល​សម្ដែង​រឿង​ភាគ​ឬ​ភាគ​យន្ត​ណាថ្មី​នៅ​​ឡើយ​ទេ​។ ប៉ុន្តែ​ថ្មីៗ​នេះ​ Son Ye Jin បាន​សម្រេច​ចិត្ត​ចូលរួម​ Project សម្ដែង​រឿង​ភាគ​ថ្មី​ដែល​នឹង​ត្រៀម​បញ្ចាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២។ រឿង​នោះ​មាន​ចំណង​ជើង​ថា​ «Thirty Nine» ដែល​ជា​រឿង​បរិយាយ​ពី​មិត្ត​ភាព​របស់​មិត្ត​ភក្ដិចំនួន​៣​នាក់​តាំង​ពី​រៀន​ជាមួយ​គ្នា​រហូត​ដល់​អាយុ​៣៩​ឆ្នាំ​។

តារា​ស្រី​ទាំង​៣ដែល​ទទួល​បាន​ងារ​ជា​ម្ចាស់​ក្សត្រី​ប្រចាំ​រឿង​កូរ៉េ​មិនមែន​ដោយ​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​ស្ត្រី​ទាំង​៣​រូប​នេះ​​មាន​សមត្ថភាព​និង​ស្នាដៃ​ដែល​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពី​អ្នក​គាំទ្រ​ទាំង​ជាតិ​និង​អន្តរជាតិ​៕​

ទស្សនាវិដេអូព័ត៌មាន​ខាងក្រោម​នេះ​៖

Telegram-Troryorng
Share.