បាត់ដំបង៖ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ ១នាក់ បន្ទាប់ពីបានចូលលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះរបស់អ្នកស្រុករំលងបានមួយថ្ងៃ។

សមត្ថកិច្ចជំនាញបានប្រាប់ឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅត្រង់ចំណុចក្រុមទី ៤ ក្នុងភូមិមោង ឃុំ មោង ស្រុក មោងឫស្សី ខេត្ត បាត់ដំបង ដែលជនសង្ស័យបានប្រព្រឹត្តកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១។

ជនសង្ស័យបានយកកូនកាំបិតគាស់សោរទូកញ្ចក់លួច យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ​​​​​ តាំង សុគង់ ភេទស្រី អាយុ ៦០ ឆ្នាំ រស់នៅទីតាំងកើតហេតុខាងលើ យកបានប្រាក់រៀលចំនួន ៩០ ម៉ឺនរៀល និងប្រាក់ដុល្លាអាមេរិកចំនួន ២០ដល្លាផងដែរ រួចរត់គេចខ្លួនបាត់។

នគរបាលបន្តថា ជនសង័្សយឈ្មោះ សុខ ត្រេន ភេទប្រុស អាយុ  ២៨ឆ្នាំរស់នៅភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី ។ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាល បានចុះការស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនបានតែម្តង នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១។

ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯប្រាក់មួយចំនួនត្រូវបានប្រគល់ជូនជនរងគ្រោះម្ចាស់ដើមវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.