កំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រក្រុងច្បារមន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ត្រូវបានទឹកភ្លៀងជន់លិច ខណៈដែលភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់គ្នារួចមក។

រហូតមកដល់រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិ នៅតែរងនូវការជន់លិចនៅឡើយនិងបណ្តាលឲ្យមានការកកស្ទះចរាចរផងដែរ។

ពេលនេះកម្លាំងសមត្ថកិច្ច ទាំងអធិការដ្ឋាន ទាំងកម្លាំងស្នងការខេត្ត បានចេញប្រតិបត្ដិការជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ ចំណុចរងកកស្ទះដោយសារទឹកភ្លៀងជន់លិច ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.