ក្មេងប្រុសអាយុ ១២ឆ្នាំ ម្នាក់កំពុងតែព្យាយាមបំបែកឯតទគ្គកម្មពិភពលោកហ្គីនណេស ដោយចំណាយពេលជិត ៣៤ម៉ោង នៅលើទោងខាងក្រោយផ្ទះរបស់គាត់ជាមួយក្រុមគ្រួសារ។

ស៊ាន ឡឺវីស (Sean Lewis) បានចាប់ផ្ដើមយោលទោងនៅម៉ោង ៧ព្រឹក ហើយមានបំណងយោងទោង រយៈពេល ១ថ្ងៃកន្លះ រឺ ៣៤ម៉ោង ដើម្បី​បំបែកកំណត់ត្រាពិភពលោកហ្គីនណេស។

ឡឺវីស បានឈប់សម្រាករយៈពេល ២០នាទី រៀងរាល់ ៤ម៉ោងម្ដង ដោយអាចទៅរកអីញុំា និង ប្រើបន្ទប់ទឹក។ ឪពុករបស់ ​​​​​​​​​​ឡឺវីស បានប្រាប់ វ្វ្រក់ ធីវី (WROC-TV) ថា លោកបានតម្លើងទោងយោលនេះកាលពីប៉ុន្មានឆ្នាំមុនដោយកាលនោះ លោកទើបតែចាប់ផ្ដើម ចាប់អារម្មណ៍លើទោងនេះតែប៉ុណ្ណោះ។ ប៉ុន្ដែលោកធ្លាប់គិតថា នៅថ្ងៃណាមួយប្រហែលជាមានកំណត់ត្រាទាក់ទងនឹងទោងយោលមួយនេះ ហើយលោកបានសម្លឹងមើល នឹងគិតថាអាចធ្វើបាននៅថ្ងៃណាមួយ ខណៈដែលបច្ចុប្បន្ននេះកូនប្រុសរបស់លោកកំពុងតែព្យាយាមបំបែកកំណត់ត្រាមួយនេះ។

ការបំបែកកំណត់ត្រាដោយការយោលទោងធ្លាប់ត្រូវបានគេបំបែកបានម្ដងរួចហើយដោយមានរយៈពេល ៣២ម៉ោង៣នាទី ប៉ុន្ដែ ឡឺវីស កំពុងព្យាយាមយោលទោងឲ្យមានរយៈពេលយូរជាងកំណ់ត្រាចាស់ ២ម៉ោង ដើម្បីបង្កើតកំណត់ត្រាថ្មីផ្ដួលកំណត់ត្រាចាស់៕

ប្រភព៖ ODD News

Telegram-Troryorng
Share.